ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន នាថ្ងៃ១៨ ធ្នូ នេះបានអញ្ជើញចូលរួម ក្នុងអាពាហ៍ពិពាហ៍ កូនលោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ។

សម្តេចតេជោ បន្តថា ការចូលរួមមង្គលការនេះ ក្រោយពីសម្តេច និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី មិនបានអញ្ជើញចូលរួម ក្នុងកម្មវិធីនានាអស់រយៈពេល៤ខែ។
តាមសំណេរយ៉ាងខ្លីបង្ហោះក្នុងហ្វេសប៊ុកសម្តេចតេជោ បានឲ្យដឹងថា “រយៈពេលប្រមាណ៤ខែដែលភរិ យាមិនបានដើរជាមួយប្តី។ ថ្ងៃនេះចេញមុខចូលរួមរៀបការ កូនឯកឧត្តមគន់ គីម”៕



