ព័ត៌មានជាតិ

សភាយុវពាណិជ្ជករ អន្តរជាតិ កម្ពុជា និង សភាយុវពាណិជ្ជករអន្តរជាតិ តំបន់ចតុមុខ បានរៀបចំ ព្រឹត្តិការណ៍ថា្នក់ជាតិដ៏ធំប្រចាំឆ្នាំ “មហាសន្និបាតឆ្នាំថ្មី” និងកម្មវិធី ផ្ទេរតំណែងផ្លូវការ របស់ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ

ភ្នំពេញ ៖ កាលពីថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) និង សភាយុវពាណិជ្ជករអន្តរជាតិ តំបន់ចតុមុខ (JCI Chaktomuk) បានរៀបចំ ព្រឹត្តិការណ៍ថា្នក់ជាតិដ៏ធំប្រចាំឆ្នាំ “មហាសន្និបាតឆ្នាំថ្មី” ដែលរួមមានកម្មវិធី ផ្ទេរតំណែងផ្លូវការ របស់ក្រុម ប្រឹក្សាភិបាលថ្នាក់ជាតិ ការប្រគល់ពានរង្វាន់ JCI Cambodia Awards ក្រោមអធិបតិយភាពប្រធាន JCI ថ្នាក់ពិភពលោក Argenis Angulo ។

នេះជាឱកាស ភ្ជាប់បណ្តាញ ទំនាក់ទំនង រវាងសមាជិក JCI ក្នុងស្រុក និងអន្តរជាតិ អតីតសមាជិក ដៃគូនានា រួមទាំង តំណាងរដ្ឋាភិបាល មកពីក្រសួង កិច្ចការនារី ក្រសួងមហាផ្ទៃ និងប្រតិភូអន្តរជាតិមកពីជាង ១០ ប្រទេស ផ្សេងៗគ្នានៅទូទាំងអាស៊ី។ លើសពីនេះទៅទៀត នេះជាវេទិកាបង្ហាញពីវប្បធម៌ សិល្បៈ និងភាពរុងរឿងរបស់កម្ពុជាទៅកាន់ពិភពលោក។

លោកជំទាវ ស្រួ ណារីយ៉ា ប្រធានថ្នាក់ជាតិឆ្នាំ២០២២ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានលើកឡើងថា សមិទ្តិផលដ៏ធំបំផុតក្នុងឆ្នាំនេះ គឺ JCI Cambodia បានទទួលសិទ្ធជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ JCI Asia-Pacific Conference ដែលជាមហាសន្និបាតដ៏ធំ លំដាប់តំបន់អាស៊ី ប៉ាស៊ីហ្វិច សម្រាប់ឆ្នាំ ២០២៤ នៅខេត្តសៀមរាប ដែលរំពឹងថានឹងទាក់ទាញប្រតិភូ អន្តរជាតិជាង ២០០០ នាក់ និងមានឥទ្ធិពលវិជ្ជមាន ទៅលើវិស័យទេសចរណ៍ ការវិនិយោគទុន និង សេដ្ឋកិច្ចជាតិ ។

បើយោងតាម លោក ឃីម ប៊ុនឡែន ប្រធានជាប់ឆ្នោតឆ្នាំ២០២៣ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា មានគោលបំណងធំៗបីគឺ៖

១. ពង្រឹង និងពង្រីកស្មារតីសាមគ្គីភាព ដោយតំកល់ប្រយោជន៍ស្ថាប័នរួមជានិច្ច។

២. គិតគូយ៉ាងយកចិត្តទុកដាក់ ចំពោះសុខទុក្ខសមាជិកគ្រប់រូប និងបង្កើនផលប្រយោជន៍ ជាអតិបរមាសម្រាប់ពួកគាត់។

៣. លើកតម្កើនកេរ្តិ៍ឈ្មោះ សកម្មភាព និងតទ្ធិពល ជាវិជ្ជមានរបស់យុវសភាពាណិជ្ជករកម្ពុជាអោយកាន់តែទូលំទូលាយ។

ដើម្បីសម្រេចគោលបំណងខាងលើ ជេស៊ីអាយ នឹងអនុវត្តប្រមាណជា ១០០ គម្រោង, កម្មវិធី, ព្រឹត្តិការណ៍, និងវគ្គបណ្តុះបណ្តាល។ រាល់សកម្មភាពយើង ផ្តោតលើ៤ផ្នែក
ទី១ ពាណិជ្ជកម្ម និងសហគ្រិនភាព (Business & Entrepreneurship)
ទី២ ការអភិវឌ្ឍបុគ្គល (Individual Development)
ទី៣ ការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តភាព (Community Impact)
ទី៤ កិច្ចសហការណ៍អន្តជាតិ (International Cooperation)

ដោយឡែកមូលបត្រ (theme) របស់ជេស៊ីអាយកម្ពុជាឆ្នាំ២០២៣ គឺ “Pay it Forward”។

Seriously experienced event photography by www.SNAPP.media
To Top