ព័ត៌មានជាតិ

ក្រុមហ៊ុនមួយ បោះទុនជាង ៥លានដុល្លារ បង្កើតរោងចក្រផលិតកេសកាតុង នៅស្រុកអង្គស្នួល

ភ្នំពេញ៖ ក្រុមហ៊ុនមួយបន្ថែមទៀត បានសម្រេចបោះទុនវិនិយោគចំនួន ៥,៤លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតកេសកាតុង នៅស្រុកអង្គស្នួល ខេត្តកណ្តាល ។

យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា «តាមសំណើសុំវិនិយោគបង្កើតរោងចក្រ ផលិតកេសកាតុងរបស់ក្រុមហ៊ុន DAY SEN PACKAGE CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើដែលមាន ទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិស្រែអំព្រុំ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន ៧៧៨កន្លែង» ៕

To Top