ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជិតស្និទ្ធជាមួយ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយ តាមវិធានការច្បាប់ ចំពោះករណី នៃការវាយកម្ទេចកុដិ បុរាណចំនួន៣ ក្នុងបរិវេណវត្តឧណ្ណាលោម ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ នាថ្ងៃទី២១ ធ្នូ នេះ បានឱ្យដឹងថា ករណីនៃ ការវាយកម្ទេចកុដិបុរាណចំនួន០៣ (លេខ៤៣, ៤៤ និង៤៥) បានកសាងនាកំឡុងឆ្នាំ១៩៣០ ក្នុងបរិវេណវត្តឧណ្ណាលោម រហូតដល់បាត់បង់រូបភាពដើមទាំងស្រុង កាលពីថ្ងៃទី១២ ធ្នូ កន្លងមកនេះ។
ក្រសួង បញ្ជាក់ថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ ដោយរក្សាទីតាំងនោះ ពុំឲ្យមានការសាងសង់សំណង់អ្វីថ្មី រហូតដល់នីតិវិធីនានា ដែលមានជាធរមានត្រូវបាន ដោះស្រាយបញ្ចប់រួចរាល់» ៕