ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានណែនាំឱ្យឪពុក-ម្ដាយ បុគ្គលឈ្មោះសួងនាគព័ន្ធ ប្រដៅកូនរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងមានសីលធម៌ ក្រោយឈ្មោះនេះ បានចូលបញ្ចេញមតិនូវខំមិន លើហ្វេសប៊ុកសម្ដេច នូវពាក្យអសុរសមួយចំនួន។
ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ក្រោយពី សម្ដេចបានបង្ហោះរូបថតក្នុងហ្វេសប៊ុក ដោយពាក់អាវក្រុមជម្រើសជាតិអាល្លឺមង់ ហើយមានហ្វេសប៊ុកមួយឈ្មោះ SN សួងនាគព័ន្ធបានចូលខំមិននូវពាក្យអសុរស។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោបានលើកឡើងថា សម្ដេចមិននិយាយអ្វីច្រើនឡើយលើឈ្មោះ SN សួងនាគព័ន្ធ ដោយទុកឱ្យប្រជាពលរដ្ឋចូលមើល ក្មេងពាលបែបនេះ ហើយវិនិច្ឆ័យខ្លួនឯង ។
ប៉ុន្តែសម្ដេចបានលួចបង្ហើបថា សួងនាគព័ន្ធនេះ ធ្លាប់មានប្រវត្តិជាប់គុកម្តងហើយ។
សម្ដេចតេជោបានបញ្ជាក់ដោយសង្កត់ធ្ងន់ថា «សូមផ្ដាំដល់ឪពុក-ម្ដាយ សួងនាគព័ន្ធ ឱ្យអប់រំកូនផង។ អ្នកណាចង្រៃ មិនចង្រៃ ឯងខ្លួនឯងចង្រៃខ្លួនឯង ធ្លាប់ជាប់គុក បានអញជួយឯង ឱ្យរួចចេញពីគុកតើ»៕