បរទេស៖កាសែតវ៉ាស៊ិនតោនប៉ុស្តិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការចេញផ្សាយថាសហរដ្ឋអាមេរិក បានបញ្ជាក់ជំហថានឹងមិនធ្វើការផ្កត់ផ្គង់អ៊ុយក្រែន នូវរថក្រោះប្រភេទ M1 Abram តាមការទាមទារដោយ រដ្ឋាភិបាលអ៊ុយក្រែនឡើយដើម្បីយកទៅប្រឆាំងនឹងរុស្សី។
រំលឹកដែរថាទីប្រឹក្សាជាន់ខ្ពស់របស់លោកប្រធានាធិបតីអ៊ុយក្រែន គឺលោក Mikhail Podoliak បានដាក់បញ្ចូលរថក្រោះ ប្រភេទទំនើបនេះ ចូលទៅក្នុងបញ្ជី ដែលអ៊ុយក្រែនសំណូមពរសុំពីអាមេរិក នៅក្នុងឱកាសបុណ្យថ្ងៃគ្រិស្តម៉ាកហើយ បង្ហោះនៅលើបណ្តាញសង្គម Twitter តាំងតែពីដើមខែមកម្ល៉េះ។

ក្រោយមកនៅក្នុងជំនួបជាមួយនឹងប្រធានាធិបតីអាមេរិកលោក Joe Biden នាទីក្រុងវ៉ាស៊ិនតោនលោក ប្រធានាធីបតី អ៊ុយក្រែន Vladimir Zelensky ក៏បានរំលឹកអំពីបញ្ជីទាមទាររបស់អ៊ុយក្រែន ទាំងនោះផងដែរដោយអះអាងថា យោធាអ៊ុយក្រែនអាចមានសមត្ថភាព ប្រើប្រាស់បានទាំងរថក្រោះនិងយន្តហោះរបស់អាមេរិក៕
ប្រែសម្រួល៖ស៊ុនលី
