ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នាថ្ងៃ២៣ ធ្នូនេះ បាន ប្រកាសច្រានចោលការផ្សព្វផ្សាយ ព័ត៌មានជុំវិញករណីថា មានបេក្ខជនប្រឡងបាក់ឌុបធ្លាក់ធ្វើអត្តឃាត នៅស្រុកអង្គរធំ ខេត្តសៀមរាប ។
រដ្ឋបាលខេត្តសៀមរាបបញ្ជាក់នាថ្ងៃ២៣ ធ្នូថា ករណីធ្វើឃាតនេះ កើតឡើងតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដោយ សារមានវិបត្តិក្នុងគ្រួសារទេ ពុំមានបេក្ខជនប្រឡងធ្លាក់តូចចិត្តចងក សម្លាប់ខ្លួននាព្រឹកថ្ងៃ២៣ ធ្នូនេះទេ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏ឲ្យអ្នកចែកចាយព័ត៌មាននេះ កែតម្រូវបន្ទាន់ ហើយក៏អំពាវនាវ ដល់សាធារណជនទាំងអស់ប្រើប្រាស់ព័ត៌មាន បណ្តាញសង្គម ដោយមានប្រភពច្បាស់លាស់ ជៀសវាងការផ្សព្វផ្សាយ និងចែករំលែក(share)បន្ត ដោយគ្មានមូលដ្ឋាន ហើយអាចប្រឈមចំពោះមុខច្បាប់៕