ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បង្កើត ស្រុកអូរគ្រៀងសែនជ័យ ដោយកាត់យកឃុំចំនួន៥ ក្នុងស្រុកសំបូរ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ​ហ៊ុន សែន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចបង្កើតស្រុកមួយទៀត គឺ «ស្រុកអូរគ្រៀងសែនជ័យ» នៃខេត្តក្រចេះ ដោយកាត់យក៥ឃុំ ពីស្រុកសំបូរ។

យោងតាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន បានកំណត់ថា ស្រុកអូរគ្រៀងសែនជ័យ មានចំនួន៥ឃុំ គឺឃុំក្បាលដំរី ឃុំអូរគ្រៀ ឃុំអូរកណ្ដៀរសែនជ័យ ឃុំរលួសមានជ័យ និងឃុំស្រែជិះ។ ទីតាំងរដ្ឋបាលស្រុកអូរគ្រៀលសែនជ័យ ត្រូវស្ថិតនៅក្នុងឃុំអូរគ្រៀង។

To Top