កីឡា

សម្តេចតេជោ អញ្ជើញបើកការ ប្រកួតកីឡា វាយកូនគោល «ពានរង្វាន់សម្តេចតេជោ លើកទី៦»

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជាអធិបតី បើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» នៅទីលានវាយកូនគោល វឌ្ឍនហ្គោលរីសត នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ។

ការប្រកួតកីឡាវាយកូនគោល ដណ្តើមពានរង្វាន់ របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការ បិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលឆ្នាំ២០២២នេះ មានរយៈពេល ២៤ឆ្នាំហើយ។

ការប្រកួតនៅឆ្នាំនេះ មានការអញ្ជើញចូលរួមពីកីឡាករជាតិ-អន្តរជាតិ សរុបប្រមាណ ១៧២រូប ។ ការប្រកួតនេះ មានការប្រកួតជាក្រុម និងការប្រកួតជាឯកត្តជន ផ្នែកបុរស និងនារី ។ ការប្រកួតជាក្រុមមានកីឡាករសរុប ១០២រូប, ប្រកួតឯកត្តជន ជាបុរសមានចំនួន ៥២រូប និងប្រកួតឯកត្តជន ជានារីមាន ២០រូប ។ ការប្រកួតនេះនឹងធ្វើឡើង ពេញមួយព្រឹក ហើយនៅពេលរសៀលនឹងមាន ពិធីប្រគល់ពានរង្វាន់ ដល់កីឡាករជយលាភី រួមជាមួយការពិសា អាហាសាមគ្គីផងដែរ៕

To Top