ព័ត៌មានជាតិ

ត្រីរាជមួយក្បាលជិត ៥០គីឡូក្រាម ត្រូវ​បានព្រលែងចូល ក្នុងទន្លេមេគង្គវិញ

កណ្ដាល៖ អាជ្ញាធរស្រុកខ្សាច់កណ្តាល បានព្រលែងត្រីរាជមួយក្បាលទម្ងន់ជិត ៥០គីឡូក្រាម ចូលក្នុងទន្លេមេគង្គវិញ ស្ថិតត្រង់សាស្ត្រភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលស្រុកខ្សាច់កណ្តាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា «រដ្ឋបាលជលផលស្រុកខ្សាច់កណ្តាល សហការជាមួយក្រុមការងារវិទ្យាស្ថាន ស្រាវជ្រាវជលផលទឹកសាប ចុះធ្វើការបានពាក់ផ្លាកសញ្ញាសំគាល់ របស់ជំនាញជលផល លើត្រីរាជ ដែលអ្នកនេសាទចាប់បាន ដើម្បីដឹងពីដំណើរវិវត្តន៍របស់ត្រីរាជ ហើយចំពោះត្រីរាជដែលអ្នកនេសាទចាប់នោះ ត្រូវបានព្រលែងចូលទន្លេមេគង្គវិញផងដែរ»។

សូមបញ្ជាក់ថា អ្នកនេសាទបានប្រើឧបករណ៍នេសាទ ចាប់បានត្រីរាជមួយក្បាលមានទម្ងន់ ៤៦គីឡូ មានប្រវែង១៥៧សង់ទីម៉ែត្រ ស្ថិតនៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕

To Top