ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ជំរុញក្រសួងដែនដី ចុះបញ្ជីប្លង់ដី ជូនប្រជាពលរដ្ឋ ឱ្យចប់នៅឆ្នាំ២០២៣

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានជំរុញឲ្យក្រសួងរៀបចំដែន ដីនគរូបណីយកម្ម និងសំណង់ត្រូវតែខិតខំធ្វើការ ចុះបញ្ជីដីធ្លីជូន ប្រជាពលរដ្ឋឲ្យចប់នៅក្នុង ឆ្នាំ២០២៣ ។

ការណែនាំ​នេះ ធ្វើឡើង​ក្នុងឱកាស​សម្តេចតេជោ បានអញ្ជើញចូលរួមពិធីបិទ សន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និង លើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និង សំណង់ ។

សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ យ៉ាងដូច្នេះថា ៖ មកដល់ពេលនេះ ក្រសួងដែនដី បានចេញប័ណ្ណកម្មសិទ្ធិ ៦លាន៧សែនប័ណ្ណ ស្មើនឹង៩៦,២% នៃចំនួនក្បាលដី ក្នុងចំណោម ប៉ានស្មានចំនួនជាង៧លានក្បាលដី និងខិតខំឲ្យ បានដោះស្រាយ១០០%»។

សម្តេចបានគូសបញ្ជាក់ថា ៖«ខ្ញុំទទូចឲ្យក្រសួង ខិតខំធ្វើការចុះបញ្ជីក្បាលដី ជូនប្រជាពលរដ្ឋឲ្យបាន១០០% នៅឆ្នាំ២០២២៣ ។ ចំណុចសេសសល់វានៅមិនច្រើនទេ វានៅតិចប៉ុន្តែនៅ កន្លែងខ្លះវាហាក់ ដូចជាពន្យាររឿងចុះបញ្ជី ឬធ្វើកម្មសិទ្ធិជាលក្ខខណៈប្រព័ន្ធក្តី ដាច់ដោយដុំក្តីនៅ ទ្រឹង ។ ធ្វើដែរ ប៉ុន្តែធ្វើឲ្យមិនមានការជំរុញ គឺមិនមានសន្ទុះ ដែលធ្វើឲ្យប្រ ជាជនរងចាំរឿងនេះ» ។

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានលើកឡើងថា ពាក់ព័ន្ធនឹងការចុះបញ្ជី ថា មានប្រជាពលរដ្ឋមួយចំនួន បានស្នើសុំទៅកាន់ សម្តេចផ្ទាល់តាមរយៈខំមិនហ្វេសប៊ុក និងបានការ ផ្ញើរសារតាមសារផ្ទាល់ផងដែរ ។

សម្តេចបញ្ជាក់ថា៖«ប្រជាជនខ្លះខំ មិនតាមហ្វេសប៊ក និងខ្លះផ្ញើរតាម Messenger ក៏មាន។ អីញ្ចឹងទេខ្ញុំស្នើឲ្យឯកឧត្តមជា សុផារ៉ាបញ្ជាទៅមន្ទីរៀបចំដែនដី នគរូបណីយកម្ម និងសំណង់នៅ តាមបណ្តាខេត្ត ហើយកិច្ចការងារនេះអស់លោកឯកឧត្តម អភិបាលខេត្តត្រូវយកចិត្តទុកដាក់រឿង នេះព្រោះរឿងនេះជារឿង ចាំបាច់ សម្រាប់ប្រជាពលរដ្ឋរបស់យើង» ។

សម្តេចតេជោក៏បានលើកឡើងថា ជំរុញឲ្យផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ គឺជាការផ្តល់សុវត្ថិភាព នៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីចៀងវាងការកើតឡើងនូវវិវាទដីធ្លី និងបញ្ហានានាបន្តទៀត ។

ក្នុងឱកាសនោះដែរ សម្តេចបានអះអាងថា សម្តេចមិនប្រើយុទ្ធនាការ បែបគោលនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លីដូចឆ្នាំ២០១២នោះទេ។ ក៏ប៉ុន្តែសូមអស់លោកយកចិត្តទុកដាក់ ពិសេសអភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ប្រធានគណៈកម្មការដីធ្លីថ្នាក់ខេត្ត មើលបញ្ហានេះឲ្យ បានល្អទាំងដីរដ្ឋ ដីសហគមន៍ ក៏ត្រូវមើលនិងប្រជាជន ដែលមិនទាន់ចុះបញ្ជីត្រូវធ្វើដោយ ចាត់ទុកថា ជាសេវាចាំបាច់ ឬសេវាតម្រូវការតែម្តង ។

សម្តេចតេជោក៏បានគូសបញ្ជាក់ថា បើសិនមិនជំរុញទេ ការងារចុះបញ្ជីដីធ្លីនេះនៅតែ ធ្វើយឺតនៅហ្នឹងឯង៕

To Top