ព័ត៌មានជាតិ

លោក សយ សុភាព សរសេរលិខិត រំលឹកដឹងគុណ ក្នុងឱកាសខួបលើកទី២៤ នៃការបញ្ចប់សង្រ្គាមស៊ីវិល នៅកម្ពុជា

តាកែវ៖ ក្នុងឱកាសខួបលើកទី២៤ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា នាថ្ងៃទី២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានសរសេរសារលិខិត គោរពដឹងគុណជាទីបំផុត ជូនចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងការអនុវត្តន៍ផ្ទាល់នូវទស្សនៈវិជ្ជានយោបាយ ឈ្នះឈ្នះ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

តាមរយៈសារលិខិត លោក សយ សុភាព បានធ្វើការប្ដេជ្ញា ថែរក្សា ការពារ ឱ្យបាននូវស្នាដៃ របស់ខ្មែរពិតប្រាកដ ក្រោមការដឹកនាំ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអនុវត្តន៍ផ្ទាល់ដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងថ្នាក់ដឹកនាំ គ្រប់រូប ដែលនាំឱ្យមាន សុខសន្តិភាព និងការអភិវឌ្ឍន៍ រហូតមកដល់បច្ចុប្បន្ន និងទៅអនាគត៕

To Top