ភ្នំពេញ:អគ្គីភ័យបានឆាបឆេះកាស៊ីណូហ្គ្រេនដាយមិន (Grand Diamond City) នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២:០០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលចំនួន៣៦០នាក់ មានកម្លាំងនគរបាលខេត្ត កម្លាំងវរសេនាតូចការពារព្រំដែនគោក ៨៩១,៩១១ កម្លាំងអធិការដ្ឋានប៉ោយប៉ែត សិរីសោភ័ណ អូរជ្រៅ ។
ពេលនេះទាំងកម្លាំងនគរបាល សមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្រុមសង្គ្រោះ ក្រុមពន្លត់អគ្គីភ័យរបស់កាស៊ីណូ និងរថយន្តពន្លត់អគ្គីភ័យថៃជាច្រើនគ្រឿង បានកំពុងបន្តនាំគ្នាពន្លត់ ប៉ុន្តែមិនទាន់គ្រប់គ្រងការឆាបឆេះបាននៅឡើយទេ៕