ព័ត៌មានជាតិ

ប្រធានគណបក្ស ស្រុកចន្ទ្រា ជំរុញដល់សមាជិកបក្ស ត្រូវខិតខំពង្រឹងការងារ គ្រប់គ្រងសមាជិក គណបក្ស និង បន្តកសាង ពង្រីកសមាជិកថ្មី កសាងអំពើល្អ ឲ្យបានច្រើន

ស្វាយរៀង ៖ លោកថន ថាវុទ្ធា ប្រធានគណបក្ស ស្រុកចន្ទ្រា បានថ្លែងជំរុញ ដល់ប្រធានគណបក្ស ឃុំព្រៃគគីរ ព្រមទាំងសមាជិកបក្ស ទាំងអស់ ត្រូវខិតខំពង្រឹងការងារ គ្រប់គ្រងសមាជិក គណបក្ស និងបន្តកសាង ពង្រីកសមាជិកថ្មី ជាពិសេស ក្នុងជួរយុវជន ដោយយកចិត្ត ទុកដាក់ ថែទាំជានិច្ចខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំងដើម្បីធានាភាពជឿជាក់ ខាងគុណភាព របស់សមាជិកគណបក្ស។

ការថ្លែងបែបនេះ របស់លោកប្រធាន គណបក្សសុកចន្ទ្រា បានធ្វើឡើងនៅក្នុង ពិធីប្រកាសប្រធាន អនុប្រធានគណៈកម្មាធិការ គណបក្ស ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២ ។ ពិធីមានការចូលរួមពីធឿន រដ្ឋា ជាក្រុមការងារចុះជួយឃុំព្រៃគគីរ ព្រមទាំងសមាជិក សមាជិការជាច្រើនរូបផងដែរ ។

លោកប្រធានគណបក្ស ស្រុកចន្ទ្រា បានថ្លែងនូវការកោតសរសើរ ដល់លោកប្រធានគណបក្សឃុំព្រៃគគី ចាស់ដែលមានជំងឺប្រចាំកាយ មិនអាចធ្វើការបន្តបាន ព្រមទាំងសមាជិក សមាជិកាគណបក្សឃុំព្រៃគគីរ ទាំងអស់ ដែលបានខិតខំបម្រើ ការងារបក្ស បានល្អប្រសើរ ជាពិសេសត្រូវ បន្តក្នុងការផ្តល់សេវា រដ្ឋបាល និងសេវាសាធារណៈ និងការអភិវឌ្ឈន៍ នៅមូលដ្ឋានឱ្យទទួល បានការគាំទ្រ និងជឿជាក់មកលើ គណបក្សបន្តទៀត។

លោកថន ថាវុទ្ធា បានថ្លែងផ្តាំផ្ញើរដល់លោកស្រី ប្រធានគណបក្សឃុំព្រៃគគីរ និងសមាជិកបក្សទាំងអស់ត្រូវ ខិតខំអនុវត្តតួនាទីភារកិច្ច និងលក្ខន្តិកៈគណបក្ស និងគោលនយោបាយ របស់គណបក្សព្រមទាំង ត្រូវចូលរួមសកម្មភាព ចិញ្ចឹមចលនា នៅមូលដ្ឋានឲ្យ កាន់តែសកម្ម និង កាន់តែខ្លាំងក្លាឡើង ថែមទៀត ដោយធ្វើឲ្យបានជាប់ជាប្រចាំ ស្របតាមស្ថានភាព របស់មូលដ្ឋាន និងការប្រកាន់ខ្ជាប់នូវទស្សនៈមហាជន ដោយចាត់ទុកការងារ នេះជា ការងារដ៏មានសារៈសំខាន់មួយ ក្នុងការតស៊ូដណ្ដើម សាធារណមតិ និងកសាងកម្លាំង គណបក្សនៅមូលដ្ឋាន។
លោកបានជំរុញដល់សមាជិកបក្សត្រូវខិតខំពង្រឹង ពង្រីកអំពើល្អក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការបម្រើប្រជាជន និងត្រូវលុបបំបាត់ ឲ្យបាននូវបាតុភាពអសកម្មនានា ដែលធ្វើឲ្យប្រជាជនមិនពេញចិត្ត ចំពោះគណបក្ស និងបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្សឲ្យបានល្អប្រសើរ។

លោកស្រី ម៉ម សាបុន ប្រធានគណបក្សឃុំព្រៃគគីរ ដែលទើបតែតែងតាំងថ្មីបានប្តេជ្ញា អនុវត្តកម្មវិធី នយោបាយ របស់គណបក្ស ឲ្យកាន់តែទទួល បានការគាំទ្រពីពលរដ្ឋមានជំនឿជឿ ជាក់មកលើគណបក្សប្រជាជនកម្ពុជា កាន់តែច្រើនឡើង បន្ថែមទៀតនិងប្តេជ្ញា គាំទ្រពេញទំហឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា បេក្ខជននាយករដ្ឋមន្ត្រី និង លោកហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្តី សម្រាប់ពេលអនាគត់៕

To Top