ព័ត៌មានជាតិ

ប័ណ្ណមន្ត្រីរាជការ ដែលអាចប្រើជាកាត បើកប្រាក់ និងសម្គាល់មន្ត្រី ត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ថ្ងៃទី២៨ ខែធ្នូនេះ បានអញ្ជើញ ចូលរួមជាអធិបតីភាព ក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណមន្រ្តីរាជការ ស៊ីវិលប្រភេទថ្មី។

លោក រដ្ឋមន្រ្តី បានលើកឡើងថា ដោយមើលឃើញ តម្រូវការចាំបាច់របស់មន្ត្រីស៊ីវិល ក្នុងការប្រើប្រាស់ ដើម្បីបង្ហាញ អត្តសញ្ញាណបណ្ណរបស់ខ្លួន ក្នុងការបំពេញ បេសសកម្មការងារ និងដោយផ្អែកលើការវិវត្តជឿនលឿន នៃប្រព័ន្ធបច្ចេកទេសវិទ្យា ស្របតាមប្រក្រតីភាពថ្មីបរិបកូវីត១៩ ផងនោះក្រោយ គំនិត ផ្តួចផ្តើមដឹកនាំ និងចង្អុលបង្ហាញ របស់ឯកឧត្តមរដ្ឋមន្ត្រី លោកបានណែនាំឲ្យអគ្គនាយកដ្ឋាន២ ចាប់ផ្តើមធ្វើការសិក្សា និងរៀបចំបោះពុម្ពនិងផ្តល់ ជូនអត្តសញ្ញាបណ្ណ ជូនមន្ត្រីរាជការស៊ីវិលឡើងវិញ ដែលបច្ចុប្បន្នមានចំនួនប្រមាណ ជាង២២ម៉ឺននាក់ទាំងនៅក្នុងក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងទម្រង់ថ្មីជាប្រភេទ ស្មាត់កាត (Smart Card) ដែលអាចអនុញ្ញាត ឲ្យមន្ត្រីរាជការប្រើប្រាស់ជាប័ណ្ណផ្ទាល់ខ្លួន ជាប័ណ្ណ(ATM)សម្រាប់ដកបៀវត្យពីធនាគារផង និងអាចប្រើប្រាស់ជាមធ្យោបាយ សម្រាបមុខងារចាំបាច់ដទៃទៀតដែរ។

លោកបានបន្តថា កន្លងមករាជរដ្ឋាភិបាល ធ្លាប់បានបោះពុម្ព និងផ្តល់ជួនអត្តសញ្ញាណបណ្ណមន្ត្រីរាជការ ដើម្បីជាផ្លួវការ បន្តែការផ្តល់ជូនបានអាក់ខាន ចាប់តាំងពីឆ្នាំ២០១៥ រហូតដល់សព្វថ្ងៃ ពិធីនេះ ធ្វើឡើងនៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តី ស្ថាប័នពាក់ព័ន្ធផ្សេងៗ និងដៃគូសហការណ៍ធនាគារចំនួន៣រួមមាន ៖ ធនាគារកាណាឌីយ៉ា ធនាគារវីង និងធនាគាអេស៊ីលីដា ។

នៅក្នុងឱកាសនោះ លោក ព្រំ សុខា បានថ្លែងថា អត្តសញ្ញាណប័ណ្ណគំរូថ្មី ប្រភេទឌីជីថលនេះ គឺអាច យកទៅប្រើប្រាស់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹម (ATM) និងអាចប្រើប្រាស់ជាមធ្យោបាយផ្សេងៗទៀត ។ ឯកឧត្តមបន្តថា ជាជំហានដំបូងការផ្តល់កាតគំរូថ្មីនេះ ធ្វើឡើងនៅថ្នាក់ជាតិ ហើយថ្នាក់ក្រោមជាតិ នឹងធ្វើឡើងជាបន្តបន្ទាប់។

លោកឧកញ៉ា វ៉ាន់ ឆារស៍ អគ្គនាយរងធនាគារកាណាឌីយ៉ា បានមានប្រសាសន៍ដែរ ធនាគារកាណាឌីយ៉ា ក្នុងនាមធនាគារដ៏ធំ ដែលមានបទពិសោធន៍ ជាច្រើនឆ្នាំ ទទួលបានពាន រង្វាន់ពីស្ថាប័នអន្តរជាតិជាច្រើន ហើយធនាគារតែងតែ មានកិច្ចសហប្រតិបត្តិការយ៉ាង ជិតស្និតជាមួយរាជរដ្ឋាភិបាល ដើម្បីចូល រួមចំណែកអភិវឌ្ឍប្រទេស និងសង្គមជាតិ។

របាយការណ៍របស់ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានក្រសួងស្ថាប័នសរុបចំនួន១៧ ដែលមានមន្រ្តីសរុបជិត ២ពាន់នាក់ បានផ្ញើរទិន្នន័យ ដើម្បីស្នើសុំអត្តសញ្ញាណបណ្ណមន្ត្រីរាជការ ក្នុងនោះ ប័ណ្ណចំនួន ៤៩៧សន្លឹក សម្រាប់ក្រសួង១១ ត្រូវបានបោះពុម្ភរួច ដោយធនាគារដៃគូទាំង៣ ដែលផ្តល់ជូននៅថ្ងៃនេះ ៕

To Top