ភ្នំពេញ៖ រដ្ឋបាលខេត្តពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍ អបអរសាទរខួបលើទី៤៤ នៃទិវា ជាតិជ័យជំនះ ៧មករា និងពិធីឆ្លងឆ្នាំសកល ២០២២ ឈានចូល ២០២៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៦:០០នាទីរសៀល នៅលើបុរី វប្បធម៌កោះសំពៅមាស ក្រុងពោធិ៍សាត់។
ជាមួយនឹងកម្មវិធីកំសាន្តសប្បាយជាច្រើន ដែលរដ្ឋបាលខេត្តបានត្រៀម លក្ខណៈរៀបចំដូចជា ការសម្តែងរបាំប្រពៃណី, ការប្រគុំតន្ត្រីសម័យ, ការចាក់បញ្ចាំងខ្សែភាពយន្ត និងការបាញ់ កាំជ្រួចអបអរសាទរឆ្លងឆ្នាំ។
ដើម្បីញ៉ាំងឱ្យបរិយាកាស នៃកម្មវិធីកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ រដ្ឋបាលខេត្ត មានកិត្តិយសសូមគោរពអញ្ជើញ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍នេះឱ្យបានច្រើនកុះករ និងសូមចូលរួមថែរក្សាអនាម័យ បរិស្ថានរបស់យើង ឱ្យបានស្អាតទាំងអស់គ្នា៕












