ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ នៅព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល ជាមួយបេក្ខជនប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូថ្នាក់ទី ១២ សរុបចំនួន ៨៦២ នាក់ ។
មានមតិសំណេះសំណាល នាឱកាសនេះ លោករដ្ឋមន្រ្តី ក្នុងនាមប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ បានសំដែងនូវការ អបអរសាទរ ចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យ ជូនដល់គ្រួសារ និងសង្គមជាតិ ហើយក៏បាន ផ្តាំផ្ញើដល់ក្មួយៗ ដែលពុំបានប្រលងជាប់ ត្រូវធ្វើការសិក្សារៀនសូត្រ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យ នៅឆ្នាំក្រោយទៀត ព្រោះក្មួយៗទាំងអស់ គឺជា ទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់ នាថ្ងៃខាងមុខ ក្មួយៗមិនត្រឹមតែរៀន ឲ្យបានតែជាប់ប៉ុណ្ណោះទេ ត្រូវរៀនឲ្យចេះសម្រាប់ខ្លួនឯង ហើយក្មួយៗ អាចមានឱកាសសិក្សា និងប្រលងជាប់នៅពេលនេះ ក៏ដោយសារប្រទេសយើងមានសន្តិភាព ដូចនេះយើងទាំងអស់គ្នា សូមអរគុណសន្តិភាព ។ ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីត-១៩ ជាសកល សូមក្មួយៗថែរក្សាសុខភាព និងសូមប្រកាន់ខ្ជាប់នូវវិធានការ សុខាភិបាល ។
សូមជម្រាបជូនថា ក្នុងសម័យប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី ៥-៦ ខែធ្នូ ឆ្នាំ ២០២២ នេះ លោករដ្ឋមន្រ្តី និងក្រុមការងារ ក៏បានជួយឧបត្ថម្ភ កន្លែងស្នាក់នៅ ការធ្វើដំណើរ និងការហូបចុក ដល់បេក្ខជន ទាំងអស់ ផងដែរ និងដើម្បីជាការលើកទឹកចិត្ត ដល់ក្មួយៗ ដែលទើបនឹងប្រលងជាប់ និង ពុំបានប្រលងជាប់ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូថ្នាក់ទី ១២ សរុបចំនួន ៨៦២ នាក់ លោករដ្ឋមន្រ្តី និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ បានឧបត្ថម្ភដូចខាងក្រោម ៖
-និទ្ទេស A ចំនួន 03 នាក់ ម្នាក់ៗទទួលបានម៉ូតូ SCOPY-2023 ចំនួន 01 គ្រឿង
-និទ្ទេស B ចំនួន 39 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 400.000 រៀល
និទ្ទេស C ចំនួន 126 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 320.000 រៀល
-និទ្ទេស D ចំនួន 226 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 240.000 រៀល
-និទ្ទេស E ចំនួន 231 នាក់ ម្នាក់ៗទទួលបានថវិកាចំនួន 160.000 រៀល
-សិស្សប្រលងធ្លាក់ ចំនួន 144 នាក់ ម្នាក់ៗទទួលបានថវិកា ចំនួន 80.000 រៀល
- គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ថ្នាក់ទី ១២ ចំនួន 114 នាក់ ម្នាក់ៗថវិកា ចំនួន 100.000 រៀល
-វិទ្យាល័យ ទេពប្រណម្យ 1.000.000 រៀល
-វិទ្យាល័យ ហ៊ុន សែន អូរកុង 1.000.000 រៀល
-វិទ្យាល័យ ហ៊ុន សែន កោះចិន 1.000.000 រៀល
-វិទ្យាល័យ ហ៊ុន សែន ព្រះធម្មស្រះ 1.000.000 រៀល
-វិទ្យាល័យ ហ៊ុន សែន ព្រែកតាទែន 1.000.000 រៀល
-រដ្ឋបាលស្រុកពញឮ 1.000.000 រៀល
- ប៉ូលីស 1.000.000 រៀល