ព័ត៌មានជាតិ

ជប៉ុន ផ្ញើសាររំលែកទុក្ខ យ៉ាងក្រៀមក្រំជាមួយ ក្រុមគ្រួសារជនរងគ្រោះ ក្នុងករណីអគ្គីភ័យឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត

ភ្នំពេញ៖ លោក តានិណៃ អ៊ិឈិតុម៉ុ ភារធារីនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣០ ធ្នូនេះ បានផ្ញើសារចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំជាមួយ ក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុអគ្គិភ័យឆាបឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក តានិណៃ អ៊ិឈិតុម៉ុ បានបញ្ជាក់ថា «ខ្ញុំមានអារម្មណ៍សោកស្តាយជាពន់ពេក ក្រោយពីបានទទួលព័ត៌មាន ស្តីពីឧបទ្ទវហេតុអគ្គិភ័យ នៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត។ ក្នុងនាមស្ថានទូតជប៉ុន​ ខ្ញុំសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារជនរងគ្រោះ»។

ជាមួយគ្នានោះលោកក៏បានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះ បានទៅកាន់សុគតិភព និងសូមឲ្យជនដែលរងរបួស ឆាប់ជាសះស្បើយ ។

សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតឡើងនាយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត៕

To Top