ព័ត៌មានជាតិ

សម្ដេចតេជោ មិននឹកស្មានថា ពលរដ្ឋ ដើរលេងកម្សាន្ដឆ្លងឆ្នាំសកល យ៉ាងច្រើនកុះករ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា មិននឹកស្មានថា ប្រជាពលរដ្ឋខ្មែរ ចេញដើរលេងកម្សាន្ដនៅតំបន់ទេសចរណ៍នានា ក្នុងប្រទេសកម្ពុជា នាឱកាសឆ្លងឆ្នាំសកល យ៉ាងច្រើនកុះករ មានរហូតដល់ ២លាននាក់។

នាឱកាស អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរ និងកោតសរសើរចំពោះ អាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ បានបំរើដល់ល្អនាឱកាសឆ្លងឆ្នាំសកល។

default

សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «ខ្ញុំ អត់នឹកស្មានថា ប្រជាពលរដ្ឋរបស់យើងឆ្នាំនេះ នៅទទួលឆ្លងឆ្នាំថ្មីដ៏កុះករ។ របាយការណ៍របស់ ឯកឧត្តម ថោង ខុន យប់មិញនេះគឺមនុស្សជាង ២លាននាក់ ដែលបានធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍នានា ហើយឆ្លងឆ្នាំ។ នេះអត់ទាន់គិតអ្នកនៅតាមផ្ទះ ដែលគេនៅជួបជុំគ្រួសារ»។

សម្ដេចតេជោ បន្ដថា ដោយសារកត្តាសន្ដិភាព នាំមកសម្រាប់ប្រជាជនខ្មែរ សម្រាប់ដើរលេងកម្សាន្ដនៅតំបន់ទេសចរណ៍នានា ក្នុងប្រទេសកម្ពុជា ដោយសប្បាយរីករាយផងដែរ។ លើសពីនេះ សម្ដេច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ បន្ដថែរក្សាសន្ដិភាពឱ្យខានតែបាន ព្រោះ អ្នកដែលចង់លួចឆកប្លន់ និងបំផ្លាញ សន្ដិភាព នៅមាននៅឡើយ៕

default

To Top