ព័ត៌មានជាតិ

អាជ្ញាធរ នឹងបញ្ចៀសចរាចរ គ្រប់ប្រភេទលើផ្លូវ​សំខាន់ៗ ​ជុំវិញទីតាំងប្រារព្ធមីទ្ទិញ អបអរសាទរខួបទី៤៤ ជ័យជម្នះ៧មករា​ ​​នៅកោះពេជ្រ

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបទី៤៤ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២៣) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ដើម្បីឲ្យការប្រារព្ធពិធីខាងលើនេះ​ ប្រព្រឹត្តទៅដោយរលូន រក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ព្រ​មទាំងបញ្ជៀសបាន ការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ​នឹងបញ្ជៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីសម្តេចសុធារស ចាប់ពីស្តុបជលផល ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវលេខ២៤០) កំណាត់តីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីរង្វង់មូលសម្តេច សង្ឃជួនណាត ដល់ផ្លូវឧកញ៉ាឈុន (ផ្លូវលេខ២៤០) កំណាត់មហាវិថីព្រះសុរាម្រឹត ចាប់ពីនាគបាញ់ទឹក ដល់វិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ ចាប់ពីវិមានឯករាជ្យ ដល់នាគបាញ់ទឹក និងផ្លូវជុំវិញទីតាំងប្រារព្ធពិធី រហូតកម្មវិធីបញ្ចប់ ។

To Top