ប៉េកាំង ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ កាលពីថ្ងៃចុងសប្តាហ៍ កន្លងមកបានឲ្យដឹងថា ទំហំនៃការចែកចាយស្មាតហ្វូន ដែលប្រើប្រាស់បច្ចេកវិទ្យា 5G
នៅក្នុងប្រទេសចិន គិតត្រឹមខែតុលាប៉ុណ្ណោះ មានចំនួនទៅដល់១៩,៥២លានគ្រឿង ។
ប្រភពដដែល បានឲ្យដឹងដែរថា ក្នុងចំណោមការចែកចាយ និងខែតុលាកន្លងមកនោះចំនួន នៃស្មាតហ្វូនម៉ូដេលថ្មីៗ ចំនួន២០ ដែលបានបង្ហាញខ្លួនឬស្ថិត នៅគ្នុងអត្រាកំណើន ប្រចាំឆ្នាំ២៥ភាគរយ។
យីហោស្មាតហ្វូន ក្នុងស្រុកនៅតែជាចំណែកដ៏ធំមួយ របស់ទីផ្សារ ក្នុងស្រុកដោយការចែកចាយ សរុបមានប្រមាណជា១៦,៨លានគ្រឿង នៃចំនួននាំចេញ សរុបកាលពីខែតុលា ឬត្រូវជា៦៩ភាគរយ។
គួរឲ្យដឹងដែរថា គិតត្រឹមខែតុលា នេះផងដែរ ចំនួននៃការចែកចាយ ស្មាតហ្វូនបច្ចេកវិទ្យា 5G សរុបនៅទូទាំងប្រទេស មានទៅដល់១៧៣លានគ្រឿង ប៉ុន្តែស្ថិតនៅក្នុងអត្រា ធ្លាក់ចុះ១៧,៧ភាគរយ ធៀបទៅនឹងពេលវេលា ដូចគ្នាកាលពីឆ្នាំទៅ៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
