ព័ត៌មានជាតិ

ឆ្នាំ២០២២ កម្ពុជាទទួលចំណូលជាង ១១លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ

ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា កាលពីឆ្នាំ២០២២ ចំណូលដែលទទួលបានពីការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរបានចំនួន ១១ ៥២៨ ១៥៨ដុល្លារ កើនឡើង២០៨២% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ហើយសម្រាប់ភ្ញៀវទេសចរវិញ មានចំនួន ២៨៧ ៤៥៤នាក់ កើនឡើង ២១៣៣%។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នាពេលថ្មីៗនេះ បញ្ជាក់ថា ចំណូលដែលបានពីការលក់សំបុត្រ ចូលទស្សនាអង្គរក្នុងឆ្នាំ២០២២ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន៥៧៤ ៩០៨ដុល្លារ៕

To Top