ព័ត៌មានជាតិ

លោក ម៉ឹង យូឡេង ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ភរិយារបស់ លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង

" "

ភ្នំពេញ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល រួមទាំងបុគ្គលិកមន្រ្តីរាជការ នៃមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល បានផ្ញើសាររំលែកទុក្ខជូន លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន ចំពោះមរណភាពភរិយាលោក។

តាមរយៈសារលិខិត បានលើកឡើងថា “យើងខ្ញុំជាថ្នាក់ដឹកនាំ បុគ្គលិកមន្រ្តីរាជការនៃមន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល សូមសម្ដែងនូវសមានទុក្ខ ដ៏សែនក្រៀមក្រំ និងមានការក្ដីរំជួលចិត្តឥតឧបមា ដោយដំណឹងថា លោកជំទាវ ញាណធាន ណារី ត្រូវជាភរិយារបស់ ឯកឧត្តម បានទទួលមរណភាពនៅថៃ្ងព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៦ ល្ងាច ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ”។

" "

លិខិតដដែលបានបញ្ជាក់ថា “ស្ថិតក្នុងបរិយាកាសដ៏សែនក្រៀមក្រំ សេចក្តីក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី និងទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវភរិយា ម្តាយ ជីដូន ជីដូនទួតជាទីគោរពស្រលាញ់ពោរពេញទៅដោយ ព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លារបស់កូនចៅ ដែលកន្លងមក លោកជំទាវ ញាណធាន ណារី បានរួមរស់ និងតស៊ូចិញ្ចឹមបីបាច់ថែរក្សា រៀបចំទុកដាក់និងអប់រំទូន្មានបុត្រធីតា រហូតបានក្លាយជាបញ្ញាវន្ត និងជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។

" "

សូមឧទ្ទិសបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យវិញ្ញាណក្ខន្ធ លោកជំទាវ ទៅសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្ត កុំបីខានឡើយ៕

To Top