ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស កំពុងស្ថិតក្នុងការចោទសួរជាច្រើន ខណៈចូលរួមធ្វើបទសម្ភាសន៍ជាលើកដំបូង នៅលើកញ្ចក់ទូរទស្សន៍ ក្រោយពីមានករណីធ្វើកូដកម្ម របស់ក្រុមគិលានុបដ្ឋាយិកា តវ៉ាឡើងប្រាក់ឈ្នួល

ឡុងដ៏៖ ទូរទស្សន៍ BBC បានផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ថា នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានចោទសួរជាច្រើន នៅក្នុងកម្មវិធីទូរទស្សន៍មួយនៅថ្ងៃនេះ ។

នៅក្នុងបទសម្ភាសន៍ទូរទស្សន៍ លើកដំបូងរបស់គាត់នៃឆ្នាំថ្មីនេះ លោក Rishi Sunak នាយករដ្ឋមន្ត្រី ត្រូវបានសាកសួរដោយ Laura Kuenssberg ស្តីអំពីប្រាក់ឈ្នួលគិលានុបដ្ឋាយិកា និងក្រុមគ្រូពេទ្យ NHS ។

លោកនាយករដ្ឋមន្ត្រីថ្លែងថា លោកនឹងពិភាក្សាជាមួយមហាវិទ្យាល័យ គិលានុបដ្ឋាយិកាអំពីប្រាក់បៀវត្សរ៍ ប៉ុន្តែមិនបានប្តេជ្ញាថា ត្រូវតម្លើងប្រាក់ឈ្នួលឥឡូវនេះ ដើម្បីបញ្ចប់ការធ្វើកូដកម្មរបស់ពួកគេនោះទេ ។

លោក Sunak បដិសេធមិនបកស្រាយនោះទេ នៅពេលដែលគេចោទសួរថា ប្រើពេទ្យឯកជនឬអត់? ។

នេះជាការឆ្លើយតបចំពោះកម្មករ គឺជាតួនាទីរបស់ក្រសួងសុខាភិបាល Wes Streeting ។

នៅលើវេទិកានេះដែរ គឺលោក Pat Cullen អគ្គលេខាធិការ RCN, នាយកមន្ទីរពេទ្យលោក Prof Clive Kay និងអតីតប្រធានសេដ្ឋវិទូ Andy Haldane នៃធនាគារអង់គ្លេស ផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top