ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់លោក​ គង់ បូរ៉ា ត្រូវបម្រើបក្សប្រជាជនកម្ពុជា ​ដោយ​ស្មោះ​ត្រង់​

" "

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រាប់លោក គង់ បូរ៉ា ត្រូវបម្រើគណបក្សប្រជាជនកម្ពុជា ក្នុងនាមខ្លួនជាមាសជិកគណបក្ស មិនអាចងាករេទៅគណបក្ស របស់ប្អូនខ្លួនឡើយ។

គួរបញ្ជាក់ថា លោក គង់ បូរ៉ា បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវជាបងប្រុស លោក គង់ មុនីកា ជាសមាជិករបស់គណបក្សភ្លើងទៀន ខណៈលោក គង់ គាំ ជាប្រធានកិត្តិយស។

" "

នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់លោក គង់ បូរ៉ា ថា បើចូលគណបក្សប្រជាជនកម្ពុជា ត្រូវចូលឱ្យផុត «កុំចូលក្បាល នៅកន្ទួយ»។ លើសពីនេះ សម្តេច ក៏បានរំលឹកលោក គង់ បូរ៉ា ឱ្យមានការប្រយ័ត្នប្រយែង ចំពោះនិន្នការរបស់ខ្លួនផងដែរ។

" "

សម្ដេចតេជោ បញ្ជាក់ថា « គង់ បូរ៉ា ដែលចូលមកគណបក្សប្រជាជន គង់ បូរ៉ា ត្រូវធ្វើឱ្យស្រួល ឥឡូវជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃផង ត្រូវធ្វើឱ្យស្រួល បើមកគណបក្សប្រជាជនកម្ពុជា ត្រូវតែបម្រើគណបក្សប្រជាជន មិនអាចបម្រើឱ្យប្អូនរបស់ខ្លួនបានទេ»។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកបន្ថែមថា រថយន្ដដែល គង់ បូរ៉ា កំពុងជិះនាពេលបច្ចុប្បន្ននេះ ជារថយន្ដរបស់ សម្តេច ទិញឱ្យផងដែរ ៕

To Top