ភ្នំពេញ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធ ការមិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន ដែលប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០១៩។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ប្រាប់ អង្គភាពព័ត៌មានដើមអម្ពិលថា «ពិតជាករណីចាប់ខ្លួន លោក ថាច់សេដ្ឋា តាមដីការតុលាការពិតប្រាកដមែន នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២នេះ»។
បើតាមដីការបស់តុលាការ បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនលោក ថាច់ សេដ្ឋា មកកាន់សាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រោយការចាប់ខ្លួន លោក ថាច់ សេដ្ឋា ត្រូវបាននាំខ្លួនភ្លាមៗទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
