ព័ត៌មានជាតិ

មន្ទីរសាធារណការខេត្តកណ្ដាល បិទចរាចររថយន្ដដឹកទំនិញ ធុនធ្ងន់ លើកំណាត់ផ្លូវមួយចំនួន ដែលបណ្ដាលមកពីទឹកជំនន់

ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចររថយន្ដដឹកទំនិញ ធុនធ្ងន់ នៅលើកំណាត់ជាតិលេខ២,៣,២១ ផ្លូវខេត្តលេខ២០,២០អា(១២០) និងផ្លូវខេត្តលេខ១កាដេ(៣៤) ស្ថិតក្នុងស្រុកកណ្ដាលស្ទឹង ស្រុកស្អាង និងក្រុងតាខ្មៅ ខេត្តកណ្ដាល រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

ការផ្អាកនេះ ធ្វើឡើងដោយសារបញ្ហាទឹកជំនន់កើនឡើងខ្លាំង ដែលធ្វើឱ្យមានការជន់លិចផ្លូវ ព្រមទាំងបាក់ច្រាំងទន្លេ ស្ទឹង និងព្រែកមួយចំនួន។

បើតាមសេចក្ដីជូនដំណឹងដដែលនេះ បានឱ្យដឹងថា ចំពោះរថយន្ដគ្រួសារនិងរថយន្ដដឹកទំនិញ ក្រោម៥តោន អាចធ្វើចរាចរបានជាធម្មតា៕

To Top