ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់លោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា (AFD) អំពីការបង្កើតគម្រោងថ្មី ដើម្បីបង្វែជីវភាព អ្នកនេសាទធម្មតា ឱ្យក្លាយទៅជាអ្នកជំនួញ វារីវប្បកម្ម ។
ការបញ្ជាក់ពីគម្រោងថ្មី របស់លោករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងនាថ្ងៃទី១៩ មករា ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា (AFD) ។
នៅក្នុងការអនុវត្តគម្រោងទៀតសោត លោក ឌិត ទីណា បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការគ្រប់គ្រង និងការចំណាយថវិកា ដែលទាមទារឱ្យមាន ការប្រុងប្រយ័ត្នខ្ពស់ ។
សូមបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់ការ អភិវឌ្ឍប្រចាំនៅកម្ពុជា គឺជាដៃគូ សហប្រតិបត្តិការមួយចាំបាច់ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយក្នុងនោះរួមមានការអភិវឌ្ឍសមត្ថភាព ការស្រាវជ្រាវ និងការបង្កើតថ្មី ក្នុងបរិបទនៃបម្រែបម្រួល អាកាសធាតុ និងទីផ្សារនាំចេញ ៕