នយោបាយ

គណបក្សឯកភាពជាតិខ្មែរ ប្រកាសចូលរួមបោះឆ្នោតឆ្នាំ២០២៣ ដោយមិនលាបពណ៌ និងជេរប្រមាថបក្សផ្សេងៗ

ភ្នំពេញ ៖ ប្រធានគណបក្សឯកភាពជាតិខ្មែរ បានប្រកាសនិង អំពាវនាវ ដល់សមាជិកសមាជិកាខ្លួន កុំប្រើសារញុះញង់លាបពណ៌ ចោទប្រកាន់ និងជេរប្រមាថគណបក្ស ដែលជាដៃគូប្រជែងខ្លួន ដើម្បីបានសំឡេងគាំទ្រឲ្យសោះ ។

ការលើកឡើង របស់ប្រធានគណបក្ស ដែលមានវ័យក្មេង ហើយទើបបង្កើតបានប៉ុន្មានឆ្នាំមកនេះ សម្រាប់ការចូលរួមប្រកួតប្រជែង ការបោះឆ្នោតជ្រើសរើស អ្នកតំណាង រាស្ត្រាអាណ្តិ តទី៧ខាងមុខនេះ ។ ជាងនេះបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាស ឲ្យគណបក្សនយោបាយទាំងអស់ បញ្ឈប់ការលាបពណ៌ ញុះញង់ជេរប្រមាថ មូលបង្កាច់គណបក្សផ្សេងៗ ពិសេស នោះ គណបក្ស ប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ដើម្បីបានការគាំទ្រ ពីម្ចាស់ឆ្នោត ។ លោក អ៊ុន ជឹម ប្រធានគណបក្ស ឯកភាពជាតិខ្មែរ បានលើកឡើង ក្នុងសន្និសីទ សារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្ស បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សឯកភាពជាតិខ្មែរ មានគោលនយោបាយមួយ ក្នុងចំណោមគោល នយោបាយទាំង៩ សំខាន់ៗ គឺការលុបបំបាត់ វប្បធម៌នយោបាយ ដោយការជេរប្រមាថ ការលាបពណ៌ ការចោទ ប្រកាន់ និងការញុះញង់ ដល់គណបក្ស នយោបាយណាមួយឡើយ ព្រោះថ្នាក់ដឹកនាំគណបក្ស ឯកភាពជាតិខ្មែរ ទាំងអស់គ្នា យល់ឃើញយ៉ាងច្បាស់ថា ការជេរប្រមាថ ការលាបពណ៌ ការចោទ ប្រកាន់ និង ការញុះញង់ទាំងនេះ នាំឲ្យជាតិ បែកបាក់ និង ជាផែនការ បំបែកបំបាក់ របស់បរទេសមកលើខ្មែរជាង ៧០០ឆ្នាំ ហើយ ។ ហេតុនេះ សូមអ្នកនយោបាយគ្រប់រូបពិចារ ណាឲ្យបាន គ្រប់ជ្រុងជ្រោយ កុំព្រោះតែចង់ល្បី អ្វីក៏ធ្វើដែរ» ។

ជាមួយគ្នានោះដែរ ប្រធានគណបក្សឯកភាពជាតិខ្មែរ បានសម្តែងការហួសចិត្ត ចំពោះអ្នកនយោបាយមួយចំនួន និងអ្នកវិភាគមួយចំនួនតូចដែលង ប់ងុលនឹងការប្រឆាំង និងការចង់ បំផ្លាញដៃគូប្រកួត ដែលតែងតែយល់ថាបើធ្វើនយោបាយមិនជេរ និងមិនចោទថ្នាក់ដឹកនាំសុទ្ធ តែជាបក្ស អាយ៉ងទៅវិញ។ នេះហើយជាចំណុចដែលគ្រោះថ្នាក់ ដល់ការតស៊ូនយោបាយបែប ប្រជាធិបតេយ្យពិតនៅកម្ពុជា ។

ក្នុងសន្និសីទ នោះដែរលោក អ៊ុន ជឹម បានឆ្លៀតលើកឡើងពីបញ្ហានយោបាយខ្លះៗ ។ ដោយបានលើកឡើងលោកថា គណបក្សមួយចំនួន ដែលលើក ឡើងថា គណបក្សកាន់អំណាច កើតឡើងដោយសារវៀតណាម គឺជាការធ្វើនយោបាយដោយគ្មានសីលធម៌ ។ ការចោទប្រកាន់ ដោយគ្មានភស្តុតាង គឺជាការបរិហារកេរ្តិ៍ ដែលប្រឈមមុខ នឹងច្បាប់ ហេតុនេះហើយបានជា គណបក្សឯកភាពជាតិខ្មែរ មិនឲ្យសកម្មជនធ្វើនយោបាយ វាយប្រហារបក្ស ដទៃឡើយ ។

នៅពេលចោទសួរថា តើគណបក្សឯកភាពជាតិខ្មែរ យល់ឃើញយ៉ាងណា ចំពោះការជ្រើសឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន របស់គណបក្ស កាន់អំណាច នៅពេលអនាគតប្រធានបក្សរូបនេះ បានឆ្លើយថា រឿងផ្ទៃក្នុងគណបក្សគេ គណបក្សដទៃ ពុំគួររិះគន់ និងមានយោបល់ឡើយ ។ លោកបន្ថែមថា ការជ្រើសរើសបេក្ខជន បន្តវេនរបស់គណបក្សទាំងឡាយ គឺជារឿងត្រឹមត្រូវ ។

លោកបានគូសបញ្ជាក់ថា ៖ «គណបក្សកាន់អំណាចជ្រើសរើស បេក្ខជនបន្តវេន មិនមែនជាការផ្ទេរ អំណាចដឹកនាំប្រទេសតជំនាន់ ដូចកូរ៉េខាងជើងទេ។ ប្រទេសកម្ពុជា ផ្លាស់ប្តូ រអ្នកដឹកនាំដោយការបោះឆ្នោត ស្របតាមលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ។ បើកម្ពុជាផ្ទេ រអំណាច ដូចកូរ៉េខាងជើង ទើបហៅថា របបផ្តាច់ការ»។

ប្រធានគណបក្សឯកភាពជាតិខ្មែរ បានឲ្យដឹងថា គោលនយោបាយអាទិភាព ក្នុងការប្រកួតប្រជែងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ របស់គណបក្សនេះ រួមមាន ៖ លុបបំបាត់អំ ពើពុករលួយ គឺត្រូវលុបបំបាត់នូវមន្ត្រីឡើង តាមទឹកលុយ និងមន្ត្រីឡើងតាម បក្សពួកខ្សែស្រឡាយ ។ លុបបំបាត់ឈ្មួញ និងមន្ត្រីជួញដូរគ្រឿងញៀន ។ លុបបំបាត់ឈ្មួញ និងមន្ត្រីរំលោភ ដីប្រជាពលរដ្ឋ និងមន្ត្រីរំលោភដីរដ្ឋ ។ ពង្រឹងវិស័យកសិកម្ម និងរកទីផ្សារកសិកម្ម ឲ្យប្រជាពលរដ្ឋ ។ ពង្រឹងវិស័យសុខាភិបាល និងមិន យកតម្លៃពីប្រជាពលរ ដ្ឋក្រីក្រឬទីទាល់ ក្រ។ ពង្រឹងវិស័យអប់រំ និងលុបបំបាត់ ការរៀនគួ រយកលុយ ពោលគឺសាលារដ្ឋនីមួយៗ ត្រូវមានថ្នាក់បំប៉នសិស្សខ្សោយដោយមិនគិតប្រាក់ ។ ដំឡើងប្រាក់ខែដល់មន្ត្រីមូលដ្ឋាន និងគ្រូបង្រៀន មិនឲ្យក្រោម ៤០០ដុល្លារ/ខែ ។ ពង្រឹងវិស័យយុ ត្តិធម៌សង្គម អនុវត្តច្បាប់ការ ពារអ្នកទន់ខ្សោយ និងច្បាប់ការពារអ្នកក្រ និងពង្រឹង និងបើកឲ្យទូលាយនូវសិទ្ធិ និងសេរី ភាពក្នុងការបញ្ចេញមតិជាដើម ៕

To Top