ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន លើកគំនិតពីការផ្តល់មេធាវី ការពារនារីក្នុងសេវាកម្សាន្ត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងប្រធានគណបក្សប្រជាជនកម្ពុជា បានលើកជាគំនិតក្នុងការផ្ដល់បណ្ណបសស និងមេធាវីសម្រាប់ការពារក្ដី ដល់នារីបម្រើការងារក្នុងសេវាកម្សាន្ត។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសរសេរ លើគេហទំព័រហ្វេសប៊ុកថា «សម្តេចតេជោ លើកគំនិតពីការផ្តល់មេធាវីដើម្បីការពារនារីក្នុងសេវាកំសាន្ត ( ខារ៉ាអូខេ បៀហ្កាដេន អ្នករត់តុ … ) ក៏ដូចជាជួយក្នុងការផ្តល់បណ្ណ បសស ដល់ពួកគេផងដែរ – មតិណែនាំសម្តេចក្នុងសម័យមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន នៅវិមាន ៧ មករា ថ្ងៃទី ២៩ មករា ២០២៣»៕

To Top