ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ដាក់ចេញគោលនយោបាយ ប្រែក្លាយកម្ពុជាពីប្រទេសកសិកម្ម ទៅជាកសិ-ពាណិជ្ជកម្ម

ភ្នំពេញ៖ មហាសន្និបាតគណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយ ប្រែក្លាយកម្ពុជាពីប្រទេសកសិកម្ម ទៅជាកសិ-ពាណិជ្ជកម្ម។

លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ថា«ផលប្រយោជន៍កសិកម្មដែលនឹងទទួលបានក្នុងរយៈពេល៥ឆ្នាំទៀតនេះ គឺរាជរដ្ឋាភិបាលមានគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមច្បាស់លាស់។អ្វីដែលយើងចង់បានបន្ថែមគឺពញ្ញាក់ស្មារតីដល់យុវជនយើងដែលបណ្ដុះបណ្ដាលក្នុងវិស័យធនធានមនុស្សផ្នែកកសិកម្មឱ្យបានរីករាយនឹងទទួលផលប្រយោជន៍ពីការសិក្សារបស់ខ្លួន»។
អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជាបានដាក់គោលនយោបាយថាយើងនឹងកសាងប្រទេសយើងពីប្រទេសកសិកម្មទៅជាប្រទេសកសិ-ពាណិជ្ជកម្
ម»៕

To Top