ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ តំបន់មួយចំនួន របស់ប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ។
យោងតាមសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹកចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តដែល នឹងថមថយឥទ្ធិពល មកត្រឹមកម្រិតខ្សោយ ។
ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមា មានពី ២៣-២៥ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៥អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ ។
ចំណែកតំបន់ខ្ពង់រាប មានសីតុណ្ហភាព អប្បបរមា មានពី ២២-២៤ -C អង្ដសសេនិង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ ។
ដោយឡែកនៅតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ។អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ៕