ព័ត៌មានជាតិ

មតិប្រជាពលរដ្ឋ! ហួសហេតុពេកទេដឹង កិនមនុស្សស្លាប់ទាំងមូល សង៤លានរៀល

ភ្នំពេញ៖ ប្រជាពលរដ្ឋ បានសម្ដែងនូវការហួសចិត្ត ជាពន់ពេក ចំពោះសំណងដែលទទួលបាន ដោយទារិការម្នាក់អាយុ២ខួប បានស្លាប់បាត់បង់ជីវិត ចោលឪពុកម្តាយ ទាំងខ្លួនមិនទាន់ស្គាល់ ពន្លឺព្រះអាទិត្យ ច្បាស់ស្រួលបួលផង ដោយសារហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍មួយ កើតឡើងនៅចំណុចរង្វង់មូល កួរស្រូវ ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ដូចក្នុងរូបជាភស្តតាង ជាក់ស្តែងតែម្តង។

ប្រជាពលរដ្ឋ បានលើកឡើងថា «ហួសហេតុពេកទេដឹង កិនមនុស្សស្លាប់ទាំងមូល សង៤លានរៀល នៅការរិយាល័យចររាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣»។

សូមបញ្ជាក់ថា នៅថ្ងៃកើតហេតុលោក សាន់ ផាត បានជិះម៉ូតូ passapp ដឹកប្រពន្ធនិងកូនតូចរងគ្រោះ យកមកធ្វើនៅការរោងចក្រ កាត់ដេរ រួចត្រឡប់ទៅផ្ទះវិញ ជាមួយកូនតូចដោយដាក់កូនតូច ជិះពីក្រោយ។ខណៈធ្វើដំណើរដល់រង្វង់មូលកួរស្រូវ កូនតូចក៍បានស្រវ៉េស្រវ៉ា រកទឹកដោះគោញាំ បណ្តាលឲ្យធ្លាក់ពីលើ passapp ហើយត្រូវអ្នកបើកបររថយន្តដឹកដីកិនបែកក្បាល ស្លាប់យ៉ាងអាណោចអាធមបំផុត។ តាំងពីថ្ងៃកើតហេតុមក ដល់ព្រិកថ្ងៃទី៣១ មករានេះ ជិត១ខែមកហើយ តំណាងអ្នកបើកបររថយន្ត និងតំណាងក្រុមហ៊ុនម្ចាស់រថយន្ត បានប្រកាសសងសំណង រដ្ឋប្បវេណី ដល់ឪពុកសព្វក្មេងរងគ្រោះ ៤លានរៀល តំណាងឲ្យសពក្មេងស្រីរងគ្រោះ ដែលទទួលបានការពឹងពាក់ពីឪពុកក្មេងរងគ្រោះ សុំទាសំណងចំនួន២ម៉ឺនដុល្លារ ទៅឲ្យឪពុកម្តាយក្មេងស្រី រងគ្រោះ បាត់បង់ជីវិតដើម្បីចាត់ចែង ធ្វើបុណ្យទានជូនកូន។

បញ្ជាក់សំណង៤លានខាងលើ មិនមែនប៉ូលិស អ្នកសងទេ គឺតំណាងអ្នកបើកឡាន និងតំណាងម្ចាស់រថយន្ត។ ជាមួយគ្នានោះដែរ លោក សាន់ ផាត ឪពុកទារិការ រងគ្រោះ ទទូចសុំម៉ូតូ passapp យកមកប្រើប្រាស់ បណ្តោះអាសន្នសិន ព្រោះខ្លួនក្រខ្លាំងណាស់ រស់នៅអាស្រ័យលើម៉ូតូ ភើស្អាប់និងហើយ។ ដូច្នេះសូមលោកស្នងការអនុញ្ញាតឲ្យគាត់សុំម៉ូតូ passapp យកទៅរត់ឌុបដើម្បីចិញ្ចឹមប្រពន្ធកូន និងសងបំណុលធានាគារ។

សូមបញ្ជាក់ថាម្ចាស់រថយន្តខាងលើ ឈ្មោះ ឈុន ជីឈួន មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល៕

To Top