ព័ត៌មានជាតិ

ក្រសួងព័ត៌មាន បើកទទួលចុះឈ្មោះ ស្នើសុំបណ្ណសារព័ត៌មាន ឆ្នាំ២០២៣

ភ្នំពេញ ៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន នឹងបើកទទួលចុះឈ្មោះ ស្នើសុំបណ្ណសារព័ត៌មាន សម្រាប់ឆ្នាំ២០២៣ តាមប្រព័ន្ធអនឡាញ តាមពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងព័ត៌មាន នាថ្ងៃទី២ កុម្ភៈ បានឲ្យដឹងថា ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ធ្វើការលើវិស័យ ព័ត៌មានចូលទៅកាន់ Channel តេឡេក្រាម Media lNB Group Support តាមរយៈ https://t.me/modia_inb_group ដើម្បីពិនិត្យអំពីរបៀប នៃការចុះឈ្មោះ និងឯកសារ ដែលអ្នកស្នើសុំត្រូវបំពេញ ។ បន្ទាប់មកចូលទៅកាន់គេហទំព័រ https://media.inb.gov.kh ដើម្បីបំពេញលក្ខខណ្ឌ ស្នើសុំបណ្ណសារព័ត៌មាន សម្រាប់ឆ្នាំ២០២៣។

ចំពោះអង្គភាពធ្លាប់បាន ស្នើសុំបណ្ណព័ត៌មាន ក្នុងឆ្នាំ២០២២ មិនតម្រូវបំពេញព័ត៌មានទៀតនោះទ គ្រាន់តែចូលទៅកាន់គណនី របស់ខ្លួន និងភ្ជាប់ឯកសារដូចមាន ជម្រាបជូនក្នុងគម្រូឯកសារភ្ជាប់ នៅក្នុងប្រព័ន្ធ និងធ្វើការចុះឈ្មោះ ជូនសមាជិក ក៏អង្គភាពរបស់ខ្លួន ដោយភ្ជាប់តែអត្តសញ្ញាណបណ្ណ សម្រាប់ជនជាតិខ្មែរ លិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅ មានសុពលភាព សម្រាប់ជនបរទេស ៕

To Top