ព័ត៌មានជាតិ

បទអត្ថាធិប្បាយ៖ ប្រាសាទអង្គរវត្តខ្មែរស្ថិតក្នុងបេះដូងប្រជាជន និងទេសចរចិន

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ប្រជាពលរដ្ឋចិនស្រឡាញ់និងចង់ទស្សនាប្រាសាទអង្គរវត្តខ្មែរ ខណៈប្រទេសចិនទីផ្សារ ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា។


ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ក្រៅពីតំបន់ទេសចរណ៍ សំខាន់ៗ របស់កម្ពុជា ដូចជាក្រុងព្រះសីហនុ រាជធានីភ្នំពេញ ប្រាសាទអង្គវត្តគឺជាគោលដៅទេសចរណ៍ ដ៏សំខាន់របស់ ប្រទេសកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍតំបន់ទេសចរណ៍កាន់ តែស្អាតដើម្បី ទាក់ទាញភ្ញៀវទេសចរក្រោយពីវិបត្តិកូវីដ១៩។


សំឡេង៖« ខេត្តសៀមរាបតំបន់អង្គរឥឡូវមិនដូចមុនទេ គឺស្អាតណាស់ រាជរដ្ឋាភិបាលបានរៀបចំរាជរដ្ឋាភិបាល បានធ្វើផ្លូវ នៅតំបន់សៀមរាប តំបន់អង្គរវត្តជាតំបន់សម្រាកលំហែ ជាកន្លែងដែលទាក់ទាញ។ខ្ញុំដឹងថា បងប្អូនជនជាតិចិនគាត់ចូលចិត្តអង្គរវត្ត»។


ឯកឧត្តមថោងបញ្ជាក់ថា កម្ពុជារីករាយក្នុងការត្រៀមទទួលទេសចរចិននិងភ្ញៀវអន្តរជាតិផ្សេងៗ ទៀតឱ្យកម្ពុជាកាន់ តែច្រើនបន្ទាប់ពីពិភពលោកបានធូរស្បើយកូវីដ១៩។


សូមរម្លឹកថា មុនពេលផ្ទុះឡើងនូវជំងឺកូវីដ១៩ភ្ញៀវទេសចរចិន គឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាង គេរបស់កម្ពុជា។

ពោលគឺនៅឆ្នាំ២០២២កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួនជិត២លាន៣សែននាក់ ក្នុងនោះភ្ញៀវចិនមានជាង១០ ម៉ឺននាក់ប៉ុណ្ណោះដោយសាតែវិបត្តិកូវីដ១៩។

យ៉ាងណាក៏ដោយតាមការព្យាករណ៍កម្ពុជារំពឹងថា ក្នុងឆ្នាំ២០២៣នេះ នឹងទទួលបានភ្ញៀវទេសចរអន្ដរជាតិជាង៤.៣លាន នាក់ ក្នុងនោះភ្ញៀវទេសចរចិនអាចមាន ចំនួនប្រមាណ២លាននាក់។
កញ្ញា Zhou Shaohong ហៅចិន្តា ជាជនជាតិចិនតាមរយៈវិទ្យុមិត្តភាពកម្ពុជា ចិន បានបង្ហាញការពេញចិត្តយ៉ាង ខ្លាំងចំពោះប្រទេសកម្ពុជា ជាពិសេសប្រាសាទអង្គរវត្តដ៏ធំអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះ សាយទៅគ្រប់ទិស ទីមិនមានប្រទេសណាមានដូចឡើយ។


សំឡេង៖ «នាងខ្ញុំចូលចិត្តប្រាសាទអង្គរវត្តរបស់កម្ពុជាខ្លាំងណាស់ ព្រោះថា ប្រាសាទអង្គរវត្តនេះ គឺជាបេតិកភណ្ឌវប្បធម៌ ដ៏ល្បីឈ្មោះ។ នៅឆ្នាំ២០២៣នេះ ខ្ញុំនឹងទៅលេងប្រាសាទអង្គវត្តម្ដង»។


បើតាមឯកសារ ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូចមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបនៃខេត្តសៀមរាប។

ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។

ប្រាសាទនេះត្រូវបានកសាង ឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះ សាយទៅ គ្រប់ទិសទីលើពិភពលោក។ ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយ សោធរបុរៈ។ប្រាសាទអង្គរវត្តជាប្រាសាទកសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។
ប្រាសាទអង្គរវត្តខ្មែរជារមណីយ ដ្ឋានទេសចរណ៍ បែបវប្បធម៌ប្រវត្តិសាស្រ្តដ៏សំខាន់ បានទាក់ទាញភ្ញៀវទេសអន្តរជាតិ ជាច្រើនលាននាក់ក្នុងមួយឆ្នាំៗជាពិសេសភ្ញៀវទេសចរចិនតែម្ដង។

ការណ៍ដែលប្រាសាទអង្គបានស្ថិតក្នុងបេះដូងជនជាតិចិនបែបនេះ ពិតណាស់វាមិនមែនជារឿងចៃដន្យនោះទេ ពោលគឺបានផ្តើមឡើងពីទំនាក់ទំនងល្អរបស់ថ្នាក់ដឹកនាំ និងប្រទេសជាជនប្រទេស យើងទាំងពីរតាំងពីអតីតកាល រហូតដល់បច្ចុប្បន្ន ហើយនឹងបន្តពូនជ្រុំនូវទំនាក់ទំនងនេះកាន់តែល្អទៅថ្ងៃអនាគត។


បើនិយាយពីប្រទេសចិនគេតែងតែបានឮ និងនឹកឃើញនូវឃ្លោងឃ្លាមួយចំនួនក្នុងចំណោមឃ្លោងឃ្លាដទៃទៀត បានប្រើដើម្បីបរិយាយអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដូចជា៖ «មិត្តភក្តិដែលគួរឱ្យទុកចិត្តបំផុត» «មិត្តល្អជួយគ្នាក្នុងគ្រាក្រ» «មិត្តភាពដែក» «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និង «សហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា» ។


សូមបញ្ជាក់ថា បើផ្អែកតាមប្រវត្តិសាស្ត្រ ទំនាក់ទំនងចិន-កម្ពុជាមានអាយុកាលតាំងពីសតវត្សរ៍ទី ១៣ មកម្ល៉េះ។ ក្នុងសម័យទំនើប ទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងនៅថ្ងៃទី១៩ ខែកក្កដាឆ្នាំ១៩៥៨។ ចាប់ពីពេលនោះមក ក្នុងនាមជាប្រទេសជិតខាងនិងដៃគូដ៏ជិតស្និទ្ធ កម្ពុជា និងចិនបានបង្កើត និងបីបាច់ថែរក្សាចំណង មិត្តភាព«ដែកថែប» ដែលមិនអាចបំបែកបានដោយបានឆ្លងកាត់ការសាកល្បង និងការលំបាកជាប្រវត្តិសាស្ត្រជាច្រើន៕

(អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន)

To Top