ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដោយឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានសម្រេចដកពាក្យបណ្តឹង ពីសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងរដ្ឋប្បវេណី ជាមួយលោក គង់ គាំ ។ ការសម្រេចដកពាក្យបណ្ដឹងនេះធ្វេីឡេីងក្រោយលោក គង់ គាំ បានប្រគល់ជូនរដ្ឋវិញនូវដី និងផ្ទះលេខ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។