ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានកំណត់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត។
។

ការកំណត់ថ្ងៃប្រជុំពេញអង្គនេះ ធ្វើឡើងបន្ទាប់ពីនៅថ្ងៃ៦ កុម្ភៈនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំក្រោមអធិតីភាពសម្តេច ហេង សំរិនប្រធានរដ្ឋសភា ។
អង្គប្រជុំ នាថ្ងៃនេះ ក៏បានអនុម័តសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញនីតិកាលទី៦ ចំនួន៣រូបដែរ ដូចជា៖
១- លោក សន សារ៉ាណា អាយុ ៥១ឆ្នាំ
២- លោកស្រី គឹម សុវណ្ណា អាយុ ៦៤ឆ្នាំ
៣- សៅ សារ៉ាត់ អាយុ៦៥ឆ្នាំ៕
