ព័ត៌មានជាតិ

ទីប្រឹក្សាសម្ដេច ហេង សំរិន ៖ ការចុះ MoU រវាងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម ជាមួយបណ្ណាល័យ សាធារណៈអាមេរិក ជាប្រយោជន៍សំខាន់ សម្រាប់និស្សិតសិក្សាស្រាវជ្រាវ

កំពង់ចាម ៖ លោក មួន វាសនា ទីប្រឹក្សាសម្ដេច ហេង សំរិន និងជាប្រធានគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានបញ្ជាក់ថា ការបន្តចុះកិច្ចព្រមព្រៀង រវាងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម (UME) ជាមួយ បណ្ណាល័យសាធារណៈអាមេរិក (American Corner) គឺជាការផ្ដល់អត្ថប្រយោជន៍ដ៏សំខាន់ដល់និស្សិត ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្នុងការសិក្សាស្រាវជ្រាវ ។

លោក មួន វាសនា បានបញ្ជាក់បន្ថែមនៅថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០២៣ នេះ ថា សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម និង បណ្ណាល័យសាធារណៈអាមេរិក តាមរយះស្ថានទូតសហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បាចុះហត្ថលេខា ក្នុងពិធីចុះអនុសារណៈ យោគយល់គ្នា រវាង រូបលោក ជាសាកលវិទ្យាធិការង UME ខេត្តកំពង់ចាម និង លោក Susan Shultz ជាមន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការសារធារណះរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ក្នុងការគាំទ្រ បន្តមជ្ឈមណ្ឌលធនធាន ព័ត៌មានអាមេរិក (American Corner) ដំនាក់កាលទី៤ រយះពេល ៣ឆ្នាំ បន្តទៀតពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ។

លោក មួន វាសនា បានឲ្យដឹងទៀតថា នេះជាឱកាស របស់សិស្ស និស្សិតទាំងអស់ ទូទាំងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ អាចចូលសិក្សាភាសាអង់គ្លេស ស្រាវជ្រាវ តាមរយៈកុំព្យូទ័រ, អ៊ិនធឺណិត, និងមានសៀវភៅជាច្រើនប្រភេទ ដើម្បីសិក្សាស្វែងយល់ បានជាច្រើនមុខវិជ្ជា ល្អៗ តាមតម្រូវការ អាចពង្រីកការយល់ដឹងអោយកាន់តែទូលំទូលាយបន្ថែមទៀត ដែលផ្តល់ជូនដោយសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកកាំងប្រចាំកម្ពុជា ។

លោក មួន វាសនា បានបញ្ជាក់បន្ថែមថា ការចុះហត្ថលេខា MoU មួយតំណាក់កាលមានរយៈពេល ៥ឆ្នាំ រវវាងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម និងស្ថានទូតអាមេរិក ដើម្បីគាំទ្រកិច្ចសហការដាក់ឲ្យដំណើរការ នៃបណ្ណាល័យសាធារណៈរបស់អាមេរិក ដោយចាប់ពីឆ្នាំ ២០០៧ រហូតដល់ឆ្នាំ ២០២២ គឺមានរយៈពេល ១៥ឆ្នាំកន្លងមកហើយ ដែលមានទីតាំង ក្នុងសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម បានផ្តល់ឱកាស ដល់សិស្ស និស្សិត អាចស្រាវជ្រាវ តាមរយៈកុំព្យូទ័រ, អ៊ិនធឺណិត, តាមសៀវភៅ ជាច្រើនប្រភេទ ដើម្បីស្វែងយល់ បានជាច្រើនមុខវិជ្ជា តាមតម្រូវការរៀងៗខ្លួន ដើម្បីសម្រេចបំណងនាថ្ងៃអនាគត ។

លោក មួន វាសនា ឲ្យដឹងផងដែរថា តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Susan Shultz បន្ទាប់ពី ពិធីចុះហត្ថលេខារួច ក៏បានបញ្ជាក់ឲ្យដឹងដែរថា កិច្ចព្រមព្រាងនេះ ជាការប្តេជ្ញាចិត្តរបស់លោក ចំពោះការអប់រំភា សារអង់គ្លេស ដល់សិស្ស និស្សិត ខេត្តកំពង់ចាម ដោយបណ្ណាល័យសាធារណៈ អាមេរិកកាំង មានឯកសារជាច្រើន ស្តីពីសហរដ្ឋអាមេរិក សម្រាប់សិស្សសិក្សាស្រាវជ្រាវ ។ជាមួយគ្នានោះ ស្ថានទូតអាមេរិក សង្ឍឹមថា សាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម និងធ្វើជាដៃគូរល្អ និងមានកិច្ចសហប្រតិបត្តការ ច្រើនទៀតនៅថ្ងៃមុខ៕

To Top