ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានាថ្ងៃ៦ កុម្ភៈ សព្វព្រះរាជហឬទ័យស្តេចយាងជា ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរូបភាព ដែលជាព្រះរាជសមិទ្ធផលដ៏ថ្លៃថ្លា របស់ព្រះករុណាព្រះមហាក្សត្រ ដែលមានដូចជា អគារសិក្សា ផ្លូវលំ ស្រះទឹក និងអណ្តូងទឹក ព្រមទាំងប្រោសព្រះរាជទានដល់ប្រជារាស្ត្រ គ្រូបង្រៀន និងអាជ្ញាធរ ។
សមិទ្ធផលដែលព្រះមហាក្សត្រស្តេចយាង ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរូបភាពនោះ ស្ថិតនៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កំពត តាកែវ ព្រៃវែង ស្វាយរៀង បាត់ដំបង និងខេត្តកំពង់ធំ ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា ៕