ពោធិសាត់៖ មនុស្ស ២នាក់ បានសម្រេចចិត្តគិតខ្លី ចងក ធ្វើអត្តឃាត ដោយមិនដឹងមូលហេតុ ដោយជនរងគ្រោះទី១ មានឈ្មោះញឹម រស្មី ភេទប្រុសអាយុ ៣១ ឆ្នាំរស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់ កើតហេតុកាលពីវេលាម៉ោង ៧ និង ១១ នាទី ថ្ងៃទី ៨ ខែ កុម្ភះ ឆ្នាំ ២០២៣។ករណីទី២ ជនរងគ្រោះមានឈ្មោះ សុខ ចក់ ភេទប្រុសអាយុ ២២ ឆ្នាំ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់ កើតហេតុកាលពីវេលាម៉ោង ១១ និង ១៥ នាទីថ្ងៃទី ៨ ខែ កុម្ភះ ឆ្នាំ ២០២៣។
តាមរបាយការណ៍ របស់សមត្ថកិច្ច បានឱ្យដឹងថា ក្រោយសមត្ថកិច្ចនគរបាលជំនាញ ចុះធ្វើកោសល្យវិច័យ នៅកន្លែងកើតហេតុបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ពិត ជាស្លាប់ដោយសារចងក ធ្វើអត្តឃាតដោយខ្លួនឯង ពិតប្រាកដមែន។
សព ជនរងគ្រោះ ទាំងពីរ ត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ អោយក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕