ព័ត៌មានជាតិ

ក្រុមហ៊ុនវិនិយោគធំៗ ចំនួន៣ របស់ចិន សំដែងនូវការចាប់អារម្មណ៍ ក្នុងការបន្តវិនិយោគ លើការសាងសង់ហេដ្ឋារចនា សម្ព័ន្ធគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ របស់សា ធារណរដ្ឋប្រជាមានិតចិន រួមមានក្រុមហ៊ុនសាងសង់ គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនសាង សង់ទីក្រុងប៉េកាំង និងក្រុមហ៊ុន China Metro Group Limited បានសំដែងនូវការចាប់អារម្មណ៍ ក្នុងការបន្តវិនិយោគលើការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធគមនាគម ន៍នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការ សាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក ។

ការចាប់អារម្មណ៍របស់ក្រុមហ៊ុនធំៗ ទាំងបីរបស់ចិននេះ បានលើកឡើងក្នុងខណ: សម្តេចតេជោនាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យចូលជួបសំដែងការគួរសម ដើម្បីពិនិត្យលទ្ធភាពវិនិយោគ បន្ថែមនៅព្រះរាជាណា ចក្រកម្ពុជា ។

បើតាមអ្នកយកព័ត៌មានពិសេសទូរទស្ស ន៍ជាតិកម្ពុជារាយការណ៍មកឲ្យដឹងថា ក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន គឺជាក្រុមហ៊ុនវិស្វកម្មចិននាំមុខ លើវិស័យហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន រួមមាន ការ សិក្សាប្លង់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការស្ដារផ្លូវទឹក ការផលិតគ្រឿង ចក្រធុនធ្ងន់ និងសេវាកម្មអាហរណ៍នីហរ័ណ ។

នៅក្នុងកិច្ចពិភាក្សាគ្នានោះ ក្រុមហ៊ុនចិនទាំងបី បានជំរាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ពីការសាងសង់និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ ក្រុង បាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋនិងឯកជន (PPP) ដើម្បីឈានទៅអនុវត្ត គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្ដាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានឹងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបាយ ដែលគ្រោងនឹង បញ្ចប់ការ សាងសង់នៅឆ្នាំ ២០២៧។ ជាមួយនឹងទិសដៅនៃការវិនិ យោគក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជម្រាបជូនសម្ដេចតេជោ នាយករដ្ឋមន្រ្តី ពីការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប ការវិនិយោគលើការចម្រាញ់ទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការសិក្សាពីផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត។ ក្រុមហ៊ុនក៏បានជម្រាបជូនសម្តេចតេជោ ពីគម្រោងនៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធុនស្រាល ពីខេត្តសៀមរាបទៅកាន់ អាកាសយានដ្ឋានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគទាំងបី ដែលបានប្តេជ្ញារួមគ្នាក្នុងការវិនិយោ គហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រកបដោយគុណ ភាព នៅកម្ពុជាសម្រាប់ពេលខាងមុខ។

ទាក់ទិនទៅនឹងការវិនិយោគ ផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល សម្តេចតេជោនា យករដ្ឋមន្ត្រី បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោងវិនិយោគផ្លូវល្បឿនលឿន ធុនស្រាល ពីរាជ ធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញថ្មី និង ផ្លូវរថភ្លើងល្បឿនលឿនធុនស្រាល ក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។

ក្រុមហ៊ុនវិនិយោគទាំងបីរបស់ប្រទេសចិន ក៏បានជម្រាបជូនសម្ដេចតេជោ នាយករដ្ឋមន្ត្រី ពីគម្រោងសិក្សាលើលទ្ធភាពវិនិយោគថ្មីៗ ក្នុងប្រទេសកម្ពុជា សម្រាប់ពេលខាងមុខ ពិសេសក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយ ករដ្ឋមន្ត្រីទៅកាន់រដ្ឋធានីប៉េកាំង សាធារណ រដ្ឋប្រជាមានិតចិននាពេលនេះ ។

នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ ក្រុមហ៊ុន ចិន បានជម្រាបជូនសម្តេចតេជោ ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹក ជញ្ជូន ដើម្បីពិនិត្យ និង ពិភាក្សាបន្ត។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជម្រាបជូនសម្ដេចតេជោ ពីគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ
ដែលក្នុងនោះក្រុមហ៊ុនបានបញ្ចប់ការសិក្សាបឋមគម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ សៀមរាប ដែលនឹងប្រគល់ជូនក្រសួងសាធារណការ និងដឹក ជញ្ជូនរួចរាល់។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានជម្រាបជូនសម្ដេចតេជោ ពីគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធទឹកកខ្វក់ ក្នុងនោះបាននិងកំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញលូសំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ជាមួយគ្នានេះ ក្រុមហ៊ុនទាំងបី ក៏បានជម្រាបជូនសម្ដេចតេជោ ពីការជួយសាងសង់ អគារវិទ្យាស្ថានសម្តេចតេជោសែន សាធារណការ និងដឹក ជញ្ជូន ១ខ្នង កម្ពស់៤ជាន់ ដែលរួមមានបន្ទប់សិក្សា ការិយាល័យរដ្ឋបាល មន្ទីរ ពិសោធន៍ និងការបំពាក់សម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដែលបានចំណាយថវិកាសរុបប្រមាណ ២លាន៥សែនដុល្លារអាមេរិក ។
ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ក៏បានផ្តល់ ថវិកាប្រមាណ ២លានដុល្លាអាមេរិក ដើម្បីជួយសាងសង់អគារពន្ទីរពេទ្យតេជោសែន កោះធំ ស្រុកកោះធំ ខេត្តកណ្តាល ។ ក្រុមហ៊ុនចិនទាំងបី ក៏បានសុំការគាំទ្រពីសម្ដេចតេជោ ចំពោះការវិនិយោគលើហេ ដ្ឋារចនាសម្ព័ន្ធដែលក្រុមហ៊ុនបានសិក្សារួច ដើម្បីឲ្យគម្រោងទាំងនោះប្រព្រឹត្តទៅដោយជោគជ័យបំផុត ៕

To Top