ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅលើទឹកដីចិន នាថ្ងៃទី១០ កុម្ភៈនេះ លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញការចាប់អារម្មណ៍ ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បកម្មនៅតំបន់ជុំវិញបឹងទន្លេសាប ។ នេះបេីយោងតាមគេហទំព័រ ហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន ។
ទាក់ទិនទៅនឹងប្រសាសន៍លើកឡើង របស់ប្រធានាធិបតីចិន សម្តេចបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម ដ៏មានសារៈសំខាន់របស់លោកប្រធានាធិបតី ដើម្បីបង្កើតរបៀងមច្ឆាជាតិ និងអង្ករនៅភាគពាយ័ព្យរបស់កម្ពុជា។
សម្តេចតេជោបន្តថា កម្ពុជាមានប៉ូលសេដ្ឋកិច្ចចំនួន ៣រួចមកហើយ គឺប៉ូលសេដ្ឋកិច្ចភ្នំពេញ ក្រុងព្រះសីហនុ និងឥសាន ហើយកម្ពុជា និងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគពាយ័ព្យ ។
នៅក្នុងជំនួបគ្នានោះដែរ លោក ស៊ី ជីនពីង និងសម្តេចតេជោ បានឯកភាពគ្នា ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការលើការជំរុញ ការផលិតប្រភព ថាមពលអគ្គសនី ដោយផ្តោតលើការការពារបរិស្ថាន ថាមពលបៃតង ៕