ភ្នំពេញ ៖ សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាខួប៣ឆ្នាំដែលកម្ពុជាជាប់ឈ្មោះជា “ប្រទេសតូចតែបេះដូងធំ” ប្រកបដោយមនុស្សធម៌ឲ្យនាវាWesterdam ចូលចកអំឡុងពេលផ្ទុះកូវីដ១៩។
បើតាមហ្វេសប៊ុកបង្ហាញក្នុងឱកាសគម្របខួ៣ឆ្នាំនេះ(១៣ កុម្ភៈ ២០២០-១៣ កុម្ភៈ ២០២៣) គឺជាពិភពលោក ពិតជាបានចាំនូវព្រឹត្តិការណ៍ទាក់ទងទៅនឹងកប៉ាល់ Wasterdam ដែលបានចូលចតនៅក្នុងដែនទឹកនៃកំពង់ផែក្រុងព្រះសីហនុ ដែលមកទល់នឹងថ្ងៃនេះ គឺមានរយ:ពេល៣ឆ្នាំគត់ រាប់ចាប់តាំងពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានសាធារណៈមតិជាតិ និងអន្តរជាតិ នៅទូទាំងពិភពលោក បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏សប្បុរសរបស់ប្រជាជនខ្មែរ ក៏ដូចជា មេដឹកនាំកម្ពុជា ដែលបានផ្តល់ឱកាសឲ្យកប៉ាល់ទេសចរណ៍ដ៏ធំ ដែលមានផ្ទុកអ្នកដំណើររាប់សិបពាន់នាក់ ហើយដែលជិតអស់ស្បៀងឲ្យមកចតនៅក្នុងទឹកដីកម្ពុជា។ នាឱកាសពេលនោះដែរ សម្តេចក៏បានអញ្ជើញទៅទទួលស្វាគមន៍អ្នកទេសចរណ៍ជាប់លើកប៉ាល់ផងដែរ ។
គួររំលឹកផងដែរថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានផ្ទុះចេញពីទីក្រុងវ៉ូហាន នៃប្រទេសចិន ក៏បានធ្វើឲ្យកប៉ាល់ដ៏ធំមួយនេះ មានសំណាងអាក្រក់ដោយត្រូវបានប្រទេសមួយចំនួនបដិសេធមិនព្រមឲ្យចុះចត ដោយសារមូលហេតុខ្លាចការរីករាលដាលនៃជំងឺនេះ ឆ្លងចូលដល់សហគមន៍។ យ៉ាងណាក៏ដោយកម្ពុជាបានទទួលយកកប៉ាល់នេះ ដោយត្រូវបានអ្នកដំណើរទាំងអស់គ្រប់ជាតិសាសន៍ នៅលើកប៉ាល់នេះ ប្រសិទ្ធិនាមឲ្យកម្ពុជាថា ជា “ប្រទេសតូច តែបេះដូងធំ” ៕