ព័ត៌មានជាតិ

សម្ដេចតេជោ ទទួលបានគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុត ឈ្មោះថា «មេដាយផូសៃឡានសាង» ពីប្រធានាធិបតីឡាវ

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថងលួន ស៊ីសូលីត ប្រធានាធិបតីឡាវ បានអញ្ជើញបំពាក់នូវគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុតរបស់ឡាវ មានឈ្មោះថា «មេដាយផូសៃឡានសាង» ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចំពោះគុណបំណាច់ដ៏ធំធេងរបស់ សម្តេចតេជោ ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ពិសេសក្នុងដំណាល់ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានឧបត្ថម្ភវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្ត និងការកៀរគរដល់សប្បរសជនកម្ពុជា ជួយផ្តល់នូវថវិកាដ៏ច្រើន ក្នុងការជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដែលជួបប្រទះនូវការលំបាក៕

To Top