ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនឡាវ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធចំពោះវីរៈយុទ្ធជនឡាវ នៅវិមានយុទ្ធជនពលី មិនស្គាល់ឈ្មោះ ក្នុងទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

ជាមួយនឹងកម្រងផ្កាពណ៌មាស ចរឹកអក្សរសូមគោរពដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរៈយុទ្ធជនឡាវ ដែលបាន ពលីជីវិតចំពោះបុព្វហេតុរំដោះជាតិ មាតុភូមិពីនឹមអាណានិគម រហូតប្រទេសជាតិ ទទួលបានឯករាជ្យយ៉ាងពេញលេញ។

សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា បានលំឱនកាយវាចាចិត្តប្រកប ដោយក្តីស្រណោះអាល័យ ចំពោះវីរៈយុទ្ធជនឡាវមិនស្គាល់ឈ្មោះ ដែលបានធ្វើពលីកម្មសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ចេញពីអាណានិគមនិយម រហូតប្រទេសជាតិទទួលបានឯករាជ្យ យ៉ាងពេញលេញ និងបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ មានការរីកចំរើនរហូតមកដល់បច្ចុប្បន្ន ខ្ពស់មុខខ្ពស់មាត់ លើឆាកអន្តរជាតិ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top