ព័ត៌មានជាតិ

សម្ដេចតេជោ ថ្លែងអំណរគុណឡាវ ផ្តល់សច្ចាបណ្ណផ្លូវច្បាប់ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអរគុណចំពោះស្ថាប័ននីតិប្រតិបត្តិឡាវ បានគាំទ្រដល់រដ្ឋាភិបាលឡាវ ក្នុងការផ្តល់សច្ចាបណ្ណផ្លូវច្បាប់នានា ដើម្បីរួមចំណែកជួយដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។

ក្នុងឱកាសសម្ដែងការគួរសមជាមួយលោកបណ្ឌិត Saysomphone Phomvihane ប្រធានរដ្ឋសភាឡាវ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោមានប្រសាសន៍ចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេច មកកាន់ឡាវនាពេលនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរឲ្យកានតែ រឹងមាំទ្វេឡើងថែមទៀត។

សម្តេចតេជោបន្តថា «អរគុណចំពោះស្ថាប័ននីតិប្រតិបត្តិឡាវ ដែលបានគាំទ្រដល់រដ្ឋាភិបាលឡាវ ក្នុងការផ្តល់សច្ចាបណ្ណផ្លូវច្បាប់នានា ក្នុងការរួមចំណែកជួយដល់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា»។

នាឱកាសនោះ ប្រធានរដ្ឋសភាឡាវ បានចាត់ទុកថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ មកកាន់ឡាវនេះ នឹងជួយជំរុញនិងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឲ្យកាន់តែរឹងមាំទ្វេឡើង ថែមទៀត ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ និងជាប្រទេសដន្លងជាមួយគ្នា ដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយនោះ៕

To Top