ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង គោរពជូនពរ សម្តេចតេជោ ក្នុងឱកាស ទទួលបានគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុត ឈ្មោះថា «មេដាយផូសៃឡានសាង» ពីប្រធានាធិបតីឡាវ

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ , ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ សូមគោរពជូនពរ និងអបអរសាទរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាស ទទួលបានគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុត ឈ្មោះថា «មេដាយផូសៃឡានសាង» ពីប្រធានាធិបតីឡាវ។

សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថងលួន ស៊ីសូលីត ប្រធានាធិបតីឡាវ បានអញ្ជើញបំពាក់នូវគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុតរបស់ឡាវ មានឈ្មោះថា «មេដាយផូសៃឡានសាង» ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចំពោះគុណបំណាច់ដ៏ធំធេងរបស់ សម្តេចតេជោ ក្នុងការជួយដល់ប្រទេស និងប្រជាជនឡាវ ពិសេសក្នុងដំណាល់ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានឧបត្ថម្ភវ៉ាក់សាំង សម្ភារៈវេជ្ជសាស្រ្ត និងការកៀរគរដល់សប្បរសជនកម្ពុជា ជួយផ្តល់នូវថវិកាដ៏ច្រើន ក្នុងការជួយដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដែលជួបប្រទះនូវការលំបាក៕

To Top