ភ្នំពេញ : ក្រុមហ៊ុន NHAM24 បានដាក់ដំណើការជាផ្លូវការ នូវសេវាកម្មហៅមធ្យោបាយ ធ្វើដំណើររបស់ខ្លួន NHAM24 Taxi នៅថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ ២០២៣ នេះ ។ សេវាកម្មថ្មីនេះ (NHAM24 Taxi) ផ្ដល់ជូនអ្នកប្រើប្រាស់ នូវការពេញចិត្ត តាំងពីពេលហៅរហូតដល់ពេលចុះ ហើយផ្នែកបម្រើសេវាកម្ម អតិថិជន និងការជជែកផ្ទាល់ពីក្រុមការងារ គ្រប់ពេលវេលា ពោលគឺ 24 ម៉ោង ដើម្បីធានាសុវត្ថិភាពអ្នកប្រើប្រាស់ និងការឆ្លើយតបរហ័ស ចំពោះតម្រូវការបន្ទាន់ ។ ការបើកដំណើរការមុខងារថ្មី នេះនឹង ត្រួសត្រាយផ្លូវ សម្រាប់វិស័យបច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា ដោយបង្ហាញអំពីការពង្រីក សេវាកម្មទៅកាន់វិស័យ ដែលកំពុងអភិវឌ្ឍន៍ជាច្រើន ។
ក្រុមហ៊ុន NHAM24 ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនផ្តល់ជូន សេវាកម្ម ដ៏គួរអោយទុកចិត្តបំផុត។ ជាមួយសេវាកម្មថ្មី NHAM24 Taxi នេះនឹងបញ្ជាក់កាន់តែច្បាស់ថា NHAM24 គឺ ពិតជាកម្មវិធីទូរស័ព្ទដៃ ឈានមុខគេនៅក្នុងទីផ្សារ ដែលផ្តល់ជូន នូវសេវាកម្មគ្រប់ប្រភេទ ក្នុងកម្មវិធីទូរស័ព្ទដៃតែមួយ។ NHAM24 បំពេញតម្រូវការប្រចាំថ្ងៃសំខាន់ៗ ដូចជា៖ ការដឹកជញ្ជូនអាហារ និងគ្រឿងទេស ការទិញឥវ៉ាន់ ការដឹកជញ្ជូនទំនិញរហ័ស ទិញលក់ និងមុខងារច្រើនទៀតដល់អ្នកប្រើប្រាស់ គ្រប់កាលៈទេសៈនៅក្នុងឆ្នាំ 2023 នេះ ។
អ្នកជំនាញវិស័យទំនាក់ទំនង និងជាអតិថិជន NHAM24 ម្នាក់ ឈ្មោះ អរុណរស្មី បាននិយាយថា៖ “វាពិតជាងាយ ស្រួលណាស់ ដែលកម្មវិធីទូរស័ព្ទដៃមួយមានពហុមុខងារ ដែលអាចបំពេញ នូវតម្រូវការផ្សេងៗ ក្នុងការរស់នៅប្រចាំថ្ងៃ របស់អតិថិជនបាន ហើយក៌ជាក្រុមហ៊ុន របស់កម្ពុជាទៀត ដែលពួកគេពិតជាយល់ពីអ្វីដែលយើងត្រូវការមែន។ ខ្ញុំពេញចិត្តនឹង គាំទ្រក្រុមហ៊ុនក្នុងស្រុក ហើយជឿជាក់ថាក្រុមហ៊ុនក្នុងស្រុក នឹងកាន់តែរីកចម្រើនទ្វេដង ។”
តាំងពីការចាប់ផ្តើម នៅឆ្នាំ២០១៦ ក្រុមហ៊ុន NHAM24 បានខិតខំប្រឹងប្រែង រីកចម្រើន ក្លាយជាក្រុមហ៊ុន ផ្ដល់សេវាកម្មដឹកជញ្ជូនម្ហូបអាហារធំជាងគេ ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំដ៏ខ្លីនេះ ដោយបម្រើអតិថិជនរាប់លាននាក់ និង អាជីវកម្ម ក៏ដូចជាអ្នកបើកបររាប់ពាន់នាក់ ទាំងកំឡុងពេលជំងឺរាតត្បាតកូវីដ រហូតដល់ពេលបច្ចុប្បន្ន ។
ក្រុមហ៊ុន NHAM24 តែងតែទទួលយកមតិយោបល់ របស់អតិថិជន យ៉ាងយកចិត្តទុកដាក់ ហើយកែលម្អ ដើម្បីបង្កើនប្រសិទ្ធភាពដោយផ្ទាល់ នូវនីតិវិធីប្រតិបត្តិការ និងបច្ចេកទេស ។ ក្រុមហ៊ុនមិនត្រឹមតែផ្តោតលើអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតលើអ្នកបើកបរ របស់ខ្លួនផងដែរ។ កម្មវិធីនេះបានបង្កើតឡើងពីបទពិសោធន៍ពិតៗ របស់អ្នកបើកបរ និងអភិវឌ្ឍកាន់តែប្រសើរ ជានិច្ចសម្រាប់អ្នកប្រើប្រាស់ ។
ស្ថាបនិករបស់ NHAM24 លោក ចាន់ បូរីម៉ា បានមានប្រសាសន៍ថា៖ “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងការគាំទ្រយ៉ាងធំធេងពីសំណាក់អតិថិជន និងអ្នកបើកបរ របស់ពួកយើង។ ដោយសារតែមានការគាំទ្រពីពួកគាត់ ទើបជម្រុញទឹកចិត្តពួកយើង ឱ្យសម្រេចចិត្តពង្រីក សេវាកម្ម NHAM24 Taxi នៅក្នុងទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ។ ពួកយើងនៅតែបន្តពង្រឹងសេវាកម្មរបស់យើង ឱ្យកាន់តែប្រសើរ ជាពិសេស ដើម្បីពង្រីកខ្លួនទៅកាន់ខេត្តក្រុងដទៃទៀត ។ ហើយយើងក៏ប្រាកដក្នុងចិត្តយ៉ាងច្បាស់ថា អតិថិជនទាំងអស់នៅតែបន្តគាំទ្រ ក្នុងដំណើរមួយនេះ ។
NHAM24 គឺជាកម្មវិធីទូរស័ព្ទដៃឈានមុខគេដំបូង ដែលមានផ្តល់ជូនផលិតផល ទៅកាន់មនុស្ស និងមនុស្ស ទៅកាន់ទីកន្លែងនានា ជាមួយបទពិសោធន៍ល្អដល់អតិថិជន ។ កម្មវិធីនេះថែមទាំងផ្តល់នូវសេវាកម្មហៅ មធ្យោបាយធ្វើដំណើរ បន្ថែមលើសេវាកម្មជាច្រនហើយដូចជា៖ ការដឹកជញ្ជូនអាហារ និងគ្រឿងទេស ការទិញឥវ៉ាន់ ការដឹកជញ្ជូនទំនិញរហ័ស ទិញលក់ ជាច្រើនទៀត។
ជិះជាមួយ NHAM24 ថ្ងៃនេះ ទាញយកកម្មវិធី នៅទីនេះ៖
https://go24.app/MJVAB2MaVSjGaoE29
សម្រាប់ការចាប់អារម្មណ៍ ធ្វើជាអ្នកបើកបរ សូមទាក់ទងមក៖
ទូរស័ព្ទ៖ 015 642 911 / 017 642 911៕