ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំនាទីក្រុងហាណូយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង លោក ង្វៀន ហ្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបញ្ជាក់ពីការ ពង្រីកកិច្ចសហប្រតិបត្តិ នយោបាយ និងវិស័យសំខាន់ៗជាច្រេីន។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ក្នុងបរិបទនៃស្ថានការណ៍ ពិភពលោក នាពេលបច្ចុប្បន្ន ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ការបង្កើនថែមទៀតនូវស្មារតី សាមគ្គីភាពយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកលើ ទំនាក់ទំនងនយោបាយ គឺជាសសរស្តម្ភដ៏មានសារៈសំខាន់បំផុត ដើម្បីពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ សន្តិសុខ ការទូត វប្បធម៌ អប់រំ វិទ្យាសាស្ត្រ និង បច្ចេកទេស ដោយផ្អែកលើសក្តានុពល ធនធាន និងចំណុចខ្លាំងរបស់ប្រទេសនីមួយៗ៕