ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យមានការថតវីដេអូអប់រំ តែកុំឱ្យជ្រុល ឬរើសអើងវណ្ណៈ ព្រោះសង្គមកម្ពុជា មិនទាន់ដល់ថ្នាក់រើសអើងវណ្ណៈ។
ក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង ១,៩៤៦នាក់ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីឃ្លីបវីដេអូមួយ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម TIK TOK ពាក់ព័ន្ធគូស្នេហ៍ប្រកាន់វណ្ណៈមួយគូ ដោយ សម្តេចបញ្ជាក់ថា ស្ថានភាពជាក់ស្តែង នៃសង្គមកម្ពុជាមិនដូច្នោះពេកទេ។ សម្ដេចក៏បានណែនាំកុំឱ្យមានសម្តែង លើសហូសហេតុពីភាពពិតសង្គម ជាក់ស្តែងពេក។
សម្ដេចតេជោ បញ្ជាក់ថា «ក្មួយៗលេងចង់អប់រំមនុស្ស កុំឱ្យមើលមនុស្សសំបកក្រៅយល់ ជួនកាលប្រើប្រាស់ពាក្យពេចន៍ គឺអត់ត្រូវ ជាមួយនឹងសង្គមពិត។ យើងលើកទឹកចិត្តឱ្យមានការអប់រំ កុំឱ្យមានការរើសអើង ហើយកុំគិតតែពីរឿងលុយកាក»៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
